ក្រុមហ៊ុន Qualcomm ផ្គត់ផ្គង់បន្ទះឈីបដល់ក្រុមហ៊ុន BMW និង Mercedes ខណៈក្រុមហ៊ុនចិន បង្ហាញរថយន្ត SUV នៅពិព័រណ៍រថយន្តក្រុង Munich

2023/09/07 01:00:52 am        127

ក្រុមហ៊ុនផលិតវត្ថុពាក់កណ្តាលចម្លងសហរដ្ឋអាមេរិក Qualcomm បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងផ្គត់ផ្គង់បន្ទះឈីប ដើម្បីផ្តល់ថាមពលក្នុងប្រព័ន្ធព័ត៌មានរថយន្ត ដល់ក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes និង BMW ស្របពេលដែលក្រុមហ៊ុនចិន Leapmotor បង្ហាញរថយន្ត SUV នៅពិព័រណ៍រថយន្តក្រុង Munich ។

គួរឲ្យដឹងថា ក្រុមហ៊ុន Qualcomm គឺជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបឈានមុខគ្នា ដែលប្រើប្រាស់ក្នុងស្មាតហ្វូន គឺជាទីផ្សារមួយដែលបានធ្លាក់ចុះកាលពីឆ្នាំមុន ។

ប៉ុន្តែក្រុមហ៊ុនមួយនេះ កំពុងធ្វើការផងដែរជាមួយក្រុមហ៊ុនរថយន្ត ដើម្បីផ្តល់កម្លាំងដល់មុខងារជាច្រើននៅក្នុងរថយន្ត ចាប់តាំងពីប្រព័ន្ធព័ត៌មាន រហូតដល់ប្រព័ន្ធជំនួយអ្នកបើកបរទំនើប ហើយប្រាក់ចំណូលពីការលក់បន្ទះឈីបដល់ក្រុមហ៊ុនរថយន្តរបស់ពួកគេ បានកើនឡើងចំនួន ១៣ភាគរយ នៅត្រីមាសចុងក្រោយនេះ បើទោះបីជាចក្ខុវិស័យស្មាតហ្វូន បានធ្លាក់ចុះដូចការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគក៏ដោយ ។

ក្រុមហ៊ុន Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងផ្គត់ផ្គង់ក្រុមហ៊ុន BMW នូវបន្ទះឈីបដែលនឹងជួយផ្តល់កម្លាំងបញ្ជាសំឡេងនៅក្នុងរថយន្ត ។ ពួកគេបាននិយាយផងដែរថា ពួកគេនឹងផ្គត់ផ្គង់បន្ទះឈីបសម្រាប់ Version ក្រោយរបស់ម៉ូដែលរថយន្ត Mercedes E ដែលនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ខាងមុខ ។

 លោក Cristiano Amon គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Qualcommនិយាយនៅក្នុងបទសម្ភាសន៍នៅក្រៅពិព័រណ៍រថយន្តក្រុង Munich ប្រទេសអាល្លឺម៉ង់ថា ក្រុមហ៊ុនរបស់លោករំពឹងថានឹងទទួលបានប្រាក់ចំណូល ៤ពាន់លានដុល្លារពីវិស័យរថយន្តនៅក្នុងឆ្នាំ ២០២៦ខាងមុខ ពោលគឺកើនឡើងដល់ ៩ពាន់លានដុល្លារនៅដំណាច់ទសវត្សរ៍នេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm