ទ្រីនីដាដ ៖ ថ្លែងទៅកាន់មហាសន្និបាត លោក Csaba Korosi( ចាបា កូរ៉ូស៊ី) ប្រធានសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត បានធ្វើសេចក្តីរាយការណ៍សង្ខេបពីការងារកាលពីឆ្នាំមុន។ លោកបានកត់សំគាល់ថា ទោះបីជាមានការប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការជួយសង្គ្រោះមនុស្សជាតិនៅតែត្រូវការកិច្ចសហប្រតិបត្តិការពីអ្នកគ្រប់គ្នា ហើយពហុភាគីនិយមគឺជាជម្រើសតែមួយគត់ដើម្បីដោះស្រាយវិបត្តិជាច្រើននៅក្នុងពិភពលោក។
បន្ទាប់ពីសុន្ទរកថារបស់លោកKorosi លោកFrancis បានស្បថចូលកាន់តំណែង។ កាលពីពេលរសៀល កិច្ចប្រជុំពេញអង្គលើកទី១នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានប្រព្រឹត្តិទៅ។
នៅក្នុងសុន្ទរកថារបស់លោក លោក Francis បាននិយាយថា សម័យប្រជុំថ្មី នៃមហាសន្និបាត បានចាប់ផ្តើមក្នុងពេលរបៀបវារៈសកលមានការរុញរាដែលរំខានឥតឈប់ឈរដោយបញ្ហាប្រឈមធ្លាក់មកជាបន្តបន្ទាប់។
លោក Francis ជាអ្នការទូតមកពី ប្រទេសទ្រីនីដាដនិងតូបាហ្គោ បានស្បថចូលកាត់តំណែងនៅក្នុងពិធីបិទសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាត កាលពីថ្ងៃអង្គារ។

