៤រាជធានី-ខេត្ត ឈ្នះមេដាយមាសកីឡាការ៉ាតេ នៃកីឡាមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/07 06:16:51 pm        202

កីឡាការ៉ាតេ បានបញ្ចប់ការប្រកួតរបស់ខ្លួនមុនគេ ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែ​កញ្ញា ​នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈមានអត្តពលិកមកពី ៤​រាជ​ធានី​-ខេត្ត ដណ្ដើមបានមេដាយមាស ។

សម្រាប់អត្តពលិកដណ្ដើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាការ៉ាតេនេះ គឺ​រាជ​ធានី​ភ្នំពេញ ​ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ២ ខណៈ​ខេត្តព្រះសីហនុ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ និងសំរឹទ្ធ ២ សរុប ៥គ្រឿង ។ រី​ឯខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង និង​ខេត្ត​បាត់ដំបង ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៣ សរុប ៨គ្រឿង ។

ថ្លែងក្នុងពិធីបិទការប្រកួតកីឡាដំបូង នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងអរគុណ ចំពោះ​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ត ដែលបានដឹកនាំកីឡាករ-កីឡាការិនី​ជា​សិស្សា​នុសិស្ស​ចូល​រួម​ការ​ប្រកួត​នេះ ​។ ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួលបានមេដាយ ឬ​អត់​ តែត្រូវខិតខំហ្វឹកហាត់បន្ថែម ពេលទំនេរពីការសិក្សា ព្រោះ​ការ​លេង​កីឡានាំ​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន ទាំងការសិក្សា និងសុខភាព ។

មួយវិញទៀត ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញដល់សាលារៀន ក៏ដូចជាក្លិបតាមរាជធានី-ខេត្ត​ទាំង​អស់ បន្ដយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍន៍ជំនាញកម្រិតខ្ពស់ដល់សិស្សានុសិស្ស ដែល​មាន​ឧបនិស្ស័យ​ជាមួយ​វិស័យកីឡាបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ស្រប​តាម​កំណែ​ទម្រង់​របស់ក្រសួង និងការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​នេះ​រៀង​រាល់ឆ្នាំ សម្រាប់ផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានចូលរួម ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm