សម្តេចធិបតីបន្តមានជំនួប និងកិច្ចប្រជុំកំពូលជាច្រើនទៀតក្នុងថ្ងៃបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

2023/09/07 06:21:26 pm        102

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយនៃដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខណៈថ្ងៃនេះ សម្ដេចធិបតីនៅបន្តដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល និងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលប្រទេសអាស៊ាន និងពិភពលោកជាបន្តបន្ទាប់ទៀត ទើបដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ BTV ថា សម្រាប់ថ្ងៃទី៧ ខែកញ្ញានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានកម្មវិធីចូលរួមកិច្ចប្រជុំកំពូល និងជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំកំពូលមួយចំនួទៀតរួមមាន នាព្រឹកថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr. ) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។

សម្ដេចមហាបវរធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២០ ដែលមានការយាង និងអញ្ជើញចូលរួម ពីប្រមុខដឹកនាំរបស់បណ្ដាលប្រទេសជាសមាជិកអាស៊ាន និងនាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋឥណ្ឌា។

ក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា នៅថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨។ មានជំនួបសម្តែងការគួរសមជាមួយឯកឧត្ដម Yoon Sok Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៣។ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ។ ជំនួបសម្តែងការគួរសមជាមួយឯកឧត្ដម Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន។ អញ្ជើញមានជំនួបទ្វភាគីជាមយយឯកឧត្តម Mark Brown នាយករដ្ឋមន្រ្ដីកោះឃុក និងចុងក្រោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ​អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ រួមនឹងពិធីប្រគល់ប្រគល់តំណែងប្រធានអាស៊ានទៅប្រទេសឡាវ។

ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ថា បន្ទាប់មកសម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា ​ធ្វើមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ តាមយន្តហោះពិសេស។ ហើយរំពឹងថា នឹងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ​នៅម៉ោង៩ និង ១០នាទី យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមបន្ថែមថា នៅពេលមកទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងធ្វើសន្និសីទសារព័ត៌មាន ​ជូនអ្នកសារព័ត៌មានភ្លាមៗ​អំពី​ដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm