ឯកឧត្តម ប៉ែន បូណា នឹងពង្រឹងសមត្ថភាពអ្នកនាំពាក្យ ដើម្បីក្លាយជាអ្នកនាំការពិតជូនពលរដ្ឋ

2023/09/07 06:28:02 pm        124

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា​ ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា នាពេលខាងមុខ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំពង្រឹងសមត្ថភាពអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឲ្យក្លាយជាអ្នកនាំពាក្យពិត ​និងច្បាស់លាស់ជូនដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ប៉ែន បូណា បានប្រាប់ BTV នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំអ្នកបន្តវេនរបស់កម្ពុជា និងបាន​ប្រមូលផ្តុំ​បញ្ញវន្ត​ជាច្រើននាក់ដែលជាធនធានពោរពេញទៅដោយសមត្ថភាពខ្ពស់​ក្នុងការអភិវឌ្ឍកម្ពុជា។

ឯកឧត្តម បន្តថា ក្នុងនាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ​ឯកឧត្តមនឹងពង្រឹងវិស័យអ្នក​នាំពាក្យ ដើម្បីបំពេញភារកិច្ចឲ្យស្របតាមការណែរបស់រាជរដ្ឋាភិបាល និងដើរតួនាទីជាអ្នក​និយាយការពិតជូនប្រជាពលរដ្ឋ។

ឯកឧត្តមបានឲ្យដឹងថា បន្ទាប់ពីក្រសួងនានារៀបចំចាត់តាំងអ្នកនាំពាក្យរបស់ខ្លួននាពេលខាងមុខ អង្គភាពអ្នក​នាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលមានការចូលរួមពីអ្នកនាំ​ពាក្យថ្នាក់ជាតិតាមបណ្តាក្រសួង-ស្ថាប័ន ​និងថ្នាក់ក្រោមជាតិតាមរាជធានី-ខេត្តនៅទូទាំងប្រទេស​ផងដែរ។

ឯកឧត្តមបន្តថា មុននឹងការរៀបចំសិក្ខាសាលាថ្នាក់ជាតិខាងលើ ​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងតែរៀបចំលិខិតផ្ញើជូនទៅក្រសួង-ស្ថាប័ននានា​ ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកនាំពាក្យក្នុងក្រសួង-ស្ថាប័ននីមួយៗ ​សម្រាប់បំពេញកិច្ចការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា។

សូមជម្រាបថា អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា ​គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការឆ្លើយតបទៅសាធារណជន ផ្ដល់ព័ត៌មានដល់សាធារណជន ​និងប្រជាពលរដ្ឋ ឲ្យបានយល់​ដឹងអំពីកិច្ចការដែលក្រសួង-ស្ថាប័ននីមួយៗ ​បានធ្វើពីព្រោះក្រសួង-ស្ថាប័ននានា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ​ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm