លោកស្រីប្រធានាធិបតី Dina Boluarte នៃប្រទេសប៉េរូ បានរុះរើមុខតំណែងចំនួនប្រាំមួយនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃពុធ (៦ កញ្ញា) ដែលជាការរុះរើដោយផ្នែកលើកទីពីរ នៅក្នុងការគ្រប់គ្រងរយៈពេលប្រាំបីខែរបស់ខ្លួន ទោះបីជាលោកស្រីនៅរក្សាតំណែងក្រុមរដ្ឋមន្ត្រីដែលមើលការខុសត្រូវផ្នែកសេដ្ឋកិច្ច និងថាមពល និងផលប័ត្ររ៉ែក៏ដោយ។

ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីនេះ គឺកើតមានជាញឹកញាប់នៅក្នុងប្រទេស ដែលផលិតទង់ដែងធំជាងគេទីពីររបស់ពិភពលោកមួយនេះ ដោយបានមើលឃើញប្រធានាធិបតីចំនួនប្រាំមួយក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំប៉ុណ្ណោះ។
បណ្ដារដ្ឋមន្ត្រីក្រសួងអប់រំ ក្រសួងយុត្តិធម៌ ក្រសួងដឹកជញ្ជូន ក្រសួងការងារ ក្រសួងផលិតកម្ម និងកសិកម្ម របស់ប្រទេសប៉េរូ ត្រូវបានបណ្តេញចេញពីការងារ ហើយរដ្ឋមន្ត្រីថ្មីបានស្បថចូលកាន់តំណែងនៅវិមានរដ្ឋាភិបាលក្នុងរដ្ឋធានីលីម៉ាផងដែរ។
លោកស្រី Boluarte បានចូលកាន់តំណែងកាលពីខែធ្នូ បន្ទាប់ពីអ្នកកាន់តំណែងមុនលោកស្រី គឺលោកPedro Castillo ដែលលោកស្រីធ្លាប់ធ្វើជាអនុប្រធានឲ្យនោះ ត្រូវបានបណ្តេញចេញ និងចាប់ខ្លួនបន្ទាប់ពីព្យាយាមរំលាយសភា។
ហេតុការណ៍នោះ ត្រូវបានបន្តដោយការតវ៉ាជាច្រើនខែ ដែលទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងទាមទារឲ្យមានការលាលែងពីតំណែងរបស់លោកស្រី Boluarte ដោយបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ផងដែរ៕
