AFC U23៖ កម្ពុជា ចែក ១ពិន្ទុ ជាមួយលីបង់ ក្រោយប្ដូរទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅវគ្គទី២

2023/09/07 06:58:29 pm        669

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានចែក ១ពិន្ទុម្នាក់ ជាមួយ​ក្រុម​ជម្រើស​ជាតិ ​U23​ លីបង់ បន្ទាប់ពីប្រកួតស្មើគ្នា ២-២ ក្នុងជំនួប​បើកឆាក​វគ្គ​ជម្រុះ​ជើង​ឯក​យុវជន​អាស៊ី ​AFC​ U23​ Asian Cup Qatar 2024 នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីយប់មិញ ។

ជំនួបបើកឆាកពូល J នេះ ក្រុម U23 លីបង់ បានដាក់សម្ពាធខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា នៅ​វគ្គទី​១ តែយ៉ាងណាលទ្ធផល ៤៥នាទីដំបូង ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ បន្ទាប់​ពី​កីឡាករ​ Mohammad Nasser រកបានគ្រាប់នាំមុខឲ្យក្រុម U23 លីបង់ តាំងពីនាទីទី៧ មុនកម្ពុជា តាម​ស្មើវិ​ញ ១-១ នៅចុងម៉ោង ក្រោយខ្សែប្រយុទ្ធ សារ ទី ទប់បាល់ដែលបញ្ជូនពីមិត្តរួមក្រុម ហើយ​ក្រឡក​ទៅ​ប៉ះជើងខ្សែការពារលីបង់ភ្លាត់ចូលទីខ្លួនឯងតែម្ដង(Own Goal) ។

ចូលវគ្គទី២ ក្រុមជម្រើសជាតិ U23 កម្ពុជា ក្រោម​ការ​ដឹកនាំ​រប​ស់​គ្រូប​ង្វឹក​ជន​ជាតិ​ជប៉ុន​លោក Gyotoku Koji បានផ្លាស់ប្ដូរទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ជាមួយ​ការ​បង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះ​ថ្នាក់របស់គូប្រកួតច្រើន ផ្ទុយពីវគ្គទី១ ដែលត្រូវលីបង់ស៊ុតម្ដងហើយម្ដងទៀត តែ​ត្រូវ​បាន​រារាំង​ដោយអ្នកចាំទី រ៉េត លីហេង ។ អ្វីដែលពិសេសនោះ គឺកម្ពុជា បាន​រក​គ្រាប់​បាល់​នាំ​មុខ​លី​បង់​វិញ ដោយកីឡាករ ស រតនា នៅនាទី៦៥ មុនកីឡាករ Karim Mekkaoui ​រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យលីបង់ នៅនាទី៧៤ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង

តាមរយៈការប្រកួតស្មើប្រទេស ដែលកំពុងឈរលេខរៀងទី១០០ នៃ​តារាង​ចំណាត់​ថ្នាក់​បាល់​ទាត់​ពិភព​លោក​ ផ្នែកបុរសនេះ ត្រូវបានអ្នកគាំទ្រជាច្រើន ស្ងើច​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារគ្រូ ក៏ដូចជាកីឡាករ ហើយសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ ក្រុម​ជម្រើស​ជាតិ​ U23​ កម្ពុជា នឹងធ្វើបានកាន់តែប្រសើរថែមទៀត ។

គួរដឹងថា ក្នុងយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាស៊ីនេះ ក្រុម U23 កម្ពុជា ស្ថិត​ក្នុង​ពូល​ J​ ជាមួយ​លីបង់ ម៉ុងហ្គោលី និងក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត ។ ចំពោះកម្មវិធីប្រកួត ក្រោយ​ប្រកួត​ស្មើ​ក្រុម U23 លីបង់ កម្ពុជា នឹងបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា មុន​ធ្វើ​ការ​ប្រកួត​បញ្ចប់ពូល ជាមួយក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៣ ​ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm