បញ្ជីឈ្មោះ ៣០ នាក់ចុងក្រោយ Ballon d’Or មិនមានវត្តមាន Ronaldo លើកដំបូង​ក្នុងរយៈពេល ២០ ឆ្នាំ

2023/09/07 08:00:03 pm        942

ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo មិនស្ថិតក្នុងបញ្ជីកីឡាករ ៣០ នាក់ចុង​ក្រោយ​ដែល​អាច​ឈ្នះ​ពាន កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។

ខ្សែប្រយុទ្ធរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr រូបនេះ ធ្លាប់​ឈ្នះ​ពាន​ជ័យលាភី នៃ​ទស្សនា​វដ្តី​បារាំង​មួយ​នេះ​ចំនួន ៥ លើករួចមកហើយ។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup នៅ​កាតា​ឆ្នាំ​មុន​ស្ថិត​ក្នុង​បញ្ជីនេះ ហើយក៏ជាបេក្ខភាពជួរមុខដែលគេគិតថាអាចឈ្នះពាននេះជាលើកទី ៨ ក្នុង​អាជីព​។

ចំណែកឯខ្សែប្រយុទ្ធ Manchester City, Erling Haaland ក៏មិនអាចរំលងបានដែរ ដោយ​កីឡាករ​ន័រវេស​រូបនេះទើបឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំទ្វីបអឺរ៉ុបក្រោយជួយ City ឈ្នះពាន ៣ ក្នុងមួយរដូវកាលរួមមាន English Premier League, FA Cup និង UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។

ជាមួយគ្នានោះដែរខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏ស្ថិតក្នុងបញ្ជី ៣០ នាក់​ចុង​ក្រោយ​ផង​ដែរ​។

ចំណែកផ្នែកនារី ខ្សែប្រយុទ្ធ Barcelona, Alexia Putellas ដែលឈ្នះពាននេះ ២ ឆ្នាំ​ជាប់​គ្នា​មក​ហើយ​នោះ មិនស្ថិតក្នុងបញ្ជី ៣០ នាក់ចុងក្រោយឡើយ។

ខ្សែប្រយុទ្ធ Chelsea, Sam Kerr និងខ្សែប្រយុទ្ធ PSG, Kadidiatou Diani ស្ថិតក្នុងបញ្ជី ៣០ នាក់​រួម​ជាមួយកីឡាការិនីរបស់ Barcelona, Aitana Bonmati ដែល​ទើប​ជួយ​អេស្ប៉ាញ​ឈ្នះ​ជើង​ឯក​បាល់ទាត់នារីពិភពលោកខែមុន។

ពិធីប្រគល់ពានជ័យលាភី Ballon d’Or នឹងត្រូវប្រកាស និងធ្វើឡើងនៅថ្ងៃទី ៣០ ខែ​តុលា​ខាង​មុខ​៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm