Jorge Vilda៖ បណ្តេញគ្រូបង្វឹកដែលទើបឈ្នះ World Cup ជារឿងអយុត្តិធម៌បំផុត

2023/09/07 08:28:54 pm        454

ការសំរេចបណ្តេញគ្រូបង្វឹកដែលទើបដឹកនាំក្រុមឈ្នះជើងឯកពិភពលោក គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ នេះជាការលើកឡើងរបស់លោក Jorge Vilda ដែល​ទើប​ត្រូវ​បាន​បញ្ចប់​តំណែង​ក្រោយ​ដឹកនាំ​ក្រុម​ជម្រើសជាតិនារីអេស្ប៉ាញឈ្នះជើងឯកពិភពលោក។

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានសំរេចបញ្ចប់តំណែងលោក Jorge Vilda កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ ដោយតែងតាំងលោកស្រី Montse Tome បន្តតំណែង។

ការចែកផ្លូវគ្នានេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាមួយ​អតីត​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ អេស្ប៉ាញ Luis Rubiales ដែលទើបត្រូវបានបញ្ចប់តំណែង និង​បញ្ឈរ​ជើង​ដោយ​ FIFA ក្រោយថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ក្រោយ​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ World Cup នារីកាលពីខែមុន។

បុរសវ័យ ៤២ ឆ្នាំ Jorge Vilda បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Cadena SER ថា ក្នុង​ន័យ​កីឡា លោកសូមទទួលយកការរិះគន់គ្រប់ទម្រង់ទាំងអស់ តែក្នុងរឿងផ្ទាល់ខ្លួន លោក​គិត​ថា​ជា​រឿង​អយុត្តិធម៌បំផុត។

លោកបានបន្តថា វាជាឆ្នាំដ៏អស្ចារ្យមួយរបស់ក្រុមនារីអេស្ប៉ាញ តែ​ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​ទទួល​ការ​វែកញែក រឺជជែកគ្នាដោយផ្ទាល់ទល់មុខគ្នាឡើយ មិនតែលឺពីក្រោយខ្នង ហើយ​ក៏​ឈាន​ដល់​ការ​ចែក​ផ្លូវតែម្តង។

រំលឹកថា អេស្ប៉ាញបានយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែ​សីហា​កន្លង​ទៅ​ដើម្បី​គ្រង​ជើង​ឯក​បាល់​ទាត់នារីពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត មុនពេល​ដែល​ការ​អបអរ​ដោយ​រំភើប​ចិត្តថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ដោយ​ប្រធាន​សហព័ន្ធ​ដែល​ត្រូវ​បាន​ដក​តំណែង Luis Rubiales៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm