កម្ពុជាស្វាគមន៍ភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យឲ្យមកបង្រៀននិស្សិត ក្នុងវិស័យកសិកម្មនៅកម្ពុជា

2023/09/07 10:08:58 pm        204

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញ​ការស្វាគមន៍​ជូនចំពោះភាគីអូស្ត្រាលី ក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតកម្ពុជា ដើម្បីពង្រឹង​សមត្ថភាពឱ្យកាន់តែប្រសើរ ​ក្នុងផ្នែកភាសានវានុវត្តន៍ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតប​តម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម។

ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុង​ជំនួបការងារ រវាងឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ​ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណ​ចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រ​ក្នុងការ​អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ​ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។

ឯកឧត្តម បានបន្តថា ពូជស្រូវចំប៉ីស ៧០ គឺជាសក្ខីភាព ​នៃកិច្ចសហប្រតិបត្តិការដ៏ប្រសើរ រវាង​កម្ពុជា និងអូស្ត្រាលីនៅក្នុងវិស័យកសិកម្ម។ ​ការងារទៅថ្ងៃមុខ គឺសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម​នៃពូជ​ស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករ ដែលផលិតពូជ​ស្រូវនេះនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនភ្ញៀវបន្ថែមថា នៅក្នុងអាណត្តិថ្មីនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ​ដែលក្នុងនោះក៏មានផងដែរ គោលនយោបាយ​ទាក់ទងនឹងវិស័យកសិកម្មជាអាទិ៍ ការដាក់ ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាព​កសិកម្ម ​ដើម្បីជួយដល់កសិករ ​និងការពង្រឹងសហគមន៍កសិកម្ម។ ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម បានលើកឡើងពីតម្រូវការចាំបាច់​របស់និស្សិត​សិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរក្នុងផ្នែក​ភាសាន​វានុវត្តន៍ និងបច្ចេកវិទ្យា៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        235
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm