ម៉ាឡេស៊ីព្យាយាមឲ្យបញ្ជូនត្រឡប់មកវិញនូវអតីតធនាគារិក Goldman ដែលជាប់ទោស ក្នុងសំណុំរឿង1MDB

2023/09/07 10:33:52 pm        42

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី ចង់ឲ្យអតីតធនាគារិករបស់ធនាគារ Goldman Sachs ដែលជាប់ទោសកាលពីឆ្នាំមុន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពីបទសមគំនិតដកប្រាប់ដោយខុសច្បាប់រាប់ពាន់លានដុល្លារពីមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ក្រុមហ៊ុន 1MDB របស់ខ្លួន ឲ្យត្រឡប់ទៅប្រទេសវិញ មុនពេលចាប់ផ្តើមដំណើរការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ នៅសហរដ្ឋអាមេរិក។

ចៅក្រមសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោកស្រី Margo Brodie នៅទីសង្កាត់ Brooklyn កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) បានពន្យារពេលកាលបរិច្ឆេទចូលខ្លួនរបស់លោក Roger Ng ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា រយៈពេលមួយខែ គឺដល់ថ្ងៃទី៦ ខែតុលា បន្ទាប់ពីរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិភាក្សាជាមួយទីក្រុងគូឡាឡាំពួអំពីការអនុញ្ញាតឲ្យជនជាប់ចោទឡើងសវនាការ ជុំវិញបទចោទប្រកាន់ផ្សេងៗ នៅទីនោះ។

រដ្ឋអាជ្ញាបានឲ្យដឹងថា មេធាវីរបស់លោក Roger Ng( រ៉ូជើ ណឹង) បានយល់ព្រមចំពោះការពន្យារពេលមួយខែនេះ។ ប៉ុន្តេលោក Marc Agnifilo ដែលម្នាក់ក្នុងចំណោមមេធាវីជាច្រើនរូប បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ។

សូមបញ្ជាក់ថា សំណុំរឿងនេះកើតចេញពីមូលបត្របំណុលប្រហែល ៦,៥ពាន់លានដុល្លារ ដែលធនាគារ Goldman បានជួយក្រុមហ៊ុន 1MDB លក់ក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣។ រដ្ឋអាជ្ញាអាមេរិក បាននិយាយថា ទឹកប្រាក់ចំនួន ៤,៥ពាន់លានដុល្លារអាមេរិកនៃចំនួនប្រាក់នោះ ត្រូវបានកេងបន្លំដោយមន្ត្រី ធនាគារិក និងសហការីរបស់ពួកគេ។

ក្នុងសវនាការនៅតុលាការកាលពីខែមុន រដ្ឋអាជ្ញាសហរដ្ឋអាមេរិកលោក Drew Rolle បាននិយាយថា ជនជាប់ចោទ លោក Roger Ng វ័យ ៥១ឆ្នាំ ដែលត្រូវបានកាត់ទោស កាលពីខែមីនា ឆ្នាំ២០២២ ពីបទល្មើសស៊ីសំណូក និងសមគំនិតសម្អាតលុយ អាចត្រូវបានបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីវិញ ដើម្បីចូលរួមសវនាការនៅទីនោះ នៅពេលដែលរូបគេកំពុងស្ថិតក្នុងការឃុំឃាំងរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm