ព្យុះត្រូពិក កំពុងខិតមកជិតប្រទេសជប៉ុនភាគខាងកើត អាចបក់ដល់ដីគោក នៅថ្ងៃសុក្រ

2023/09/07 11:28:18 pm        175

ព្យុះត្រូពិក Yun-yeung (យុន យ៉ាំង) កំពុងបោកបក់ទៅកាន់ភាគឦសានប៉ែកខាងជើងនៅលើសមុទ្រខាងត្បូងប្រទេសជប៉ុន។ ព្យុះនេះអាចខិតជិតទៅរកប្រទេសជប៉ុនភាគខាងកើត និងបក់ដល់ដីគោកនៅថ្ងៃសុក្រស្អែកនេះ។

ទីភ្នាក់ងារឧត្តុនិយមជប៉ុន និយាយថា ព្យុះ Yun-yeung កំពុងបោកបក់ក្នុងល្បឿនប្រមាណ២៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅម៉ោង៩ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ភ្លៀងធ្លាក់ខ្លាំងរួមជាមួយរន្ទះ ត្រូវបានគេរំពឹងថានឹងកើតមាននៅប្រទេសជប៉ុនភាគខាងជើង និងភាគខាងកើត រហូតដល់ថ្ងៃសៅរ៍។ ក្រុមពពកភ្លៀងធ្លាក់ខ្លាំង អាចបង្កើតនៅជុំវិញកោះ Isu នៅសមុទ្រប៉ាស៊ីហ្វិក ខាងត្បូងទីក្រុងតូក្យូ ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះរហូតដល់ព្រឹកថ្ងៃសុក្រ ដែលអាចបង្កើនហានីភ័យគ្រោះមហន្តរាយខ្លាំង។

ក្នុងរយៈពេល២៤ម៉ោងរហូតដល់រសៀលថ្ងៃសៅរ៍ កម្រិតទឹកភ្លៀង១០០ទៅ២០០មីលីម៉ែត្រ អាចធ្លាក់នៅ តំបន់ Kanto-koshin កម្រិត១០០ទៅ១៥០មីលីម៉ែត្រនៅតំបន់Tohoku និងកម្រិត៥០ ទៅ១០០ មីលីម៉ែត្រ នៅកោះTokai និងកោះIzu។

តំបន់មួយចំនួនអាទទួលទឹកភ្លៀងបន្ថែមទៀតប្រសិនបើក្រុមពពកភ្លៀងខ្លាំងបានបង្កើតឡើង។ ក្រុមមន្ត្រីអាកាសធាតុកំពុងព្រមាន ពីបំណាក់ដី ទឹកជំនន់ដែលអាចកើតមាននៅតំបន់ទំនាប និងទន្លេពេញហៀរ។ ពួកគេកំពុងទទូចឲ្យមានការប្រុងប្រយ័ត្នចំពោះរន្ទះបាញ់ ព្យុះកំណាច និងសន្ទុះខ្យល់ខ្លាំង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm