ឯកឧត្តម ចាយ បូរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ KASEM BUNDIT ផ្តោតជាសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

2023/09/07 11:34:00 pm        264

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានទទួលជួបពិភាក្សាការងារជាមួយ បណិ្ឌត Vallop Suwandee ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ KASEM BUNDIT (កាសេម បណ្ឌិត) ប្រទេសថៃ និងលោកសាស្រ្តាចារ្យ Pakorn Priyakorn នាយកគ្រប់គ្រងកម្មវិធីរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យ, នាទីសី្តការក្រសួង រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាកិច្ចចាប់ផ្តើមបណិ្ឌត Vallop Suwandee និងគណៈប្រតិភូ បានសម្តែងនៅការអបអរសាទរចំពោះឯកឧត្តម ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងដោយទទួលបានការទុកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី សម្រាប់អាណត្តិទី៧នេះ។ បណ្ឌិត Vallop Suwandee បានបន្តថា សាកលវិទ្យាល័យ នៃប្រទេសថៃ មានបំណងផ្តល់អាហារូបករណ៍ជូនដល់និស្សិត មន្រី្តរាជការរបស់ក្រសួងធម្មការ និងសាសនា ក្នុងនោះកម្រិតនៃការសិក្សា មានថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ហើយចំណុចសំខាន់ក្នុងការសិក្សានេះ មាន២ជម្រើស ទី១៖ សិក្សាក្នុងសាកលវិទ្យាល័យផ្ទាល់ នៅប្រទេសថៃ និងទី២៖ សិក្សាតាមប្រព័ន្ធពីចម្ងាយ (Online) ទន្ទឹមនឹងនោះសម្រាប់និសិ្សត ក៏ដូចជាមន្រី្តរាជការ ដែលទទួលបានអាហារូបករណ៍នេះ ទាំងការស្នាក់នៅ និងការសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើឯកទេសរដ្ឋបាលសាធារណៈ (ការសិក្សានេះ មានរយៈពេល២ឆ្នាំ ៣ឆ្នាំ និង៤ឆ្នាំ) គឺសាកលវិទ្យាល័យជាអ្នករ៉ាប់រងបង់ថ្លៃជូនទាំងស្រុង។

ជាការឆ្លើយតបឯកឧត្តម ចាយ បូរិន បានឯកភាពចំពោះការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ KASEM BUNDIT ។ ប៉ុន្តែសុំឲ្យខាងសាកលវិទ្យាល័យ ធ្វើលិខិតចូលមកក្រសួងធម្មការ និងសាសនា ថាតើការផ្តល់អាហារូបករណ៍នេះ ថ្នាក់បរិញ្ញាបត្រចំនួនប៉ុន្មាននាក់ ថ្នាក់អនុបណ្ឌិតចំនួនប៉ុន្មាននាក់ និងថ្នាក់បណ្ឌិតចំនួនប៉ុន្មាននាក់? ហើយផ្តោតលើឯកទេសអ្វីខ្លះ? ដើម្បីងាយស្រួលដល់ក្រសួងធម្មការ និងសាសនា ធ្វើការផ្សព្វផ្សាយដល់និស្សិត ឬមន្រ្តីរាជការ យល់ពីកម្មវិធីសិក្សា ព្រមទាំងជ្រើសរើសជំនាញឲ្យសមស្របទៅ និងពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមអរគុណដល់សាកលវិទ្យាល័យ KASEM BUNDIT នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ដល់ក្រសួងធម្មការ និងសាសនា ផ្តល់ជូននិស្សិត ក៏ដូចជាមន្រ្តីក្រសួង ដែលមានសមត្ថភាពទទួលអាហារូបករណ៍ នេះសបញ្ជាក់ពីចំណងមិត្តភាព ដែលមានស្រាប់រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យKASEM BUNDIT UNIVERSITY ប្រទេសថៃ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ មានឈ្មោះដើមថា សាលារៀន Kasem Phithaya មានបង្រៀនកម្រិតអនុវិទ្យាល័យពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងក្រោយមកនៅឆ្នាំ១៩៦៨ បានក្លាយជាវិទ្យាស្ថានពហុបច្ចេកវិទ្យា Kasem ដោយមានបន្ថែមបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រោយមកនៅឆ្នាំ១៩៨៧ បានក្លាយជាវិទ្យាស្ថាន KASEM BUNDIT។ បន្ទាប់មកទៀត នៅឆ្នាំ១៩៩៣ បានវិវត្តខ្លួនទៅជាសាកលវិទ្យាល័យ KASEM BUNDIT UNIVERSITY មានការទទួលស្គាល់ដោយក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm