រុស្ស៊ីវាយប្រហារលើមូលដ្ឋានបណ្តុះបណ្តាលអ៊ុយក្រែន ខណៈអ៊ុយក្រែនបន្តប្រតិបត្តិការក្នុងទិសដៅជាច្រើន

2023/09/07 11:41:21 pm        125

ទាំងរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃពុធ បានរាយការណ៍ពីភាពរីកចម្រើនរបស់ពួកគេ ក្នុងសកម្មភាពយោធាប្រឆាំងគ្នាទៅវិញទៅមក ដោយរុស្ស៊ីបើកការវាយប្រហារលើមូលដ្ឋានបណ្តុះបណ្តាលរបស់អ៊ុយក្រែន ហើយអ៊ុយក្រែន បានរាយការណ៍ពីភាពរីកចម្រើននៅផ្នែកជាច្រើននៅសមរភូមិ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទដែលបានចេញផ្សាយកាលពីថ្ងៃពុធថា កងកម្លាំងដែនអាកាសរុស្ស៊ី បានអនុវត្តការវាយប្រហារដោយអាវុធស៊ីបគោលដៅរយៈចម្ងាយឆ្ងាយទៅលើមូលដ្ឋានបណ្តុះបណ្តាលរបស់កងកម្លាំងអ៊ុយក្រែន។

កងទ័ពរុស្ស៊ី បានវាយរុញច្រានការវាយប្រហារបស់អ៊ុយក្រែននៅក្នុងទីក្រុង Donetsk, Zaporizhzhia, Kupyansk, និងទីក្រុង Kherson ហើយបានបំផ្លាញរថក្រោះ យានរថពាសដែក កាំភ្លើងធំM777 ផលិតនៅសហរដ្ឋអាមេរិកជាច្រើនគ្រឿង និងយុទ្ធោបករណ៍របស់កងកម្លាំងអ៊ុយក្រែនច្រើនសន្ធឹកសន្ធាប់។

កងកម្លាំងអ៊ុយក្រែន បានវាយប្រយុទ្ធជាច្រើនលើកច្រើនសារជាមួយកងទ័ពរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ហើយកងកម្លាំងទ័ពអាកាសអ៊ុយក្រែន និងកងទ័ពកាំភ្លើងធំ បានវាយប្រហារលើកងកម្លាំងនិងយុទ្ធោបករណ៍របស់រុស្ស៊ី ដែលផ្តោតលើតំបន់នានា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងទីក្រុង  គីវ ថានឹងផ្តល់ជំនួយជាង១ពាន់លានដុល្លារក្នុងក្នុងការផ្តល់មូលនិធិរបស់អាមេរិកថ្មីសម្រាប់ប្រទេសអ៊ុយក្រែន រួមទាំង៦៦៥លានដុល្លារ នៃជំនួយយោធា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm