ចៅក្រមអាមេរិកបញ្ជាឲ្យរដ្ឋតិចសាស់ដករបាំង នៅទន្លេ Rio Grande ចេញ

2023/09/08 01:18:57 am        409

ចៅក្រមសហរដ្ឋអាមេរិក បានបញ្ជាឲ្យអាជ្ញាធររដ្ឋតិចសាស់ដករបាំងពោងអណ្តែតទឹកខា្នតយក្ស ដែលត្រូវបានដំឡើង នៅកណ្តាលទន្លេ Rio Grande ដោយការបង្កើតនូវរបាំងប្រវែង ១.០០០ហ្វីត (ជាង ៣០០ម៉ែត្រ) នេះ មានគោលបំណងរារាំងដល់ជនចំណាកស្រុកកុំឲ្យឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក។

ចៅក្រមតុលាការសហព័ន្ធអាមេរិកលោក David Ezra កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) បានសម្រេចថា របាំងពោងបណ្ដែតទឹក ដែលបច្ចុប្បន្នមានទីតាំងនៅជិតទីក្រុង Eagle Pass នឹងត្រូវបានរើទៅដាក់នៅច្រាំងមាត់ទន្លេ Texas ត្រឹមថ្ងៃទី១៥ ខែកញ្ញា។

សេចក្តីសម្រេចនេះ គឺជាជ័យជម្នះមិនទាន់ជាក់លាក់មួយ សម្រាប់ប្រធានាធិបតី លោក Joe Biden ដែលរដ្ឋបាលរបស់លោក បានប្តឹងរដ្ឋនេះ ដោយលើកហេតុផលថា របាំងពោងបណ្ដែតទឹក និងយុថ្កាបេតុងដ៏ធ្ងន់ ដែលទប់របាំងនោះឲ្យនឹង រំខានដល់ការធ្វើនាវាចរណ៍ ហើយត្រូវបានដំឡើង ដោយគ្មានការយល់ព្រមពីសហព័ន្ធ។

ការសម្រេចនេះ ក៏ជាឧបសគ្គមួយផងដែរ សម្រាប់អភិបាលរដ្ឋតិចសាស់ លោក Greg Abbot ដែលបានប្រឹងប្រែងរុញច្រានយ៉ាងលំបាក ដើម្បីឲ្យមានរបាំងនេះឡើង ហើយបានតវ៉ាថា លោក Biden មានភាពធូររលុងពេក ចំពោះសន្តិសុខព្រំដែន។ ភ្លាមៗ រដ្ឋតិចសាស់ បានប្តឹងឧទ្ធរណ៍ ជុំវិញសេចក្តីសម្រេចនេះ ហើយការិយាល័យរបស់លោក Abbott បានប្រាប់ថា ករណីនេះ នឹងត្រូវបាននាំយកទៅតុលាការកំពូល ប្រសិនបើចាំបាច់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm