យុវជនថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំបូរការងារ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រីប្រកាសបណ្តុះបណ្តាលយុវជន១.៥លាននាក់

2023/09/08 01:43:59 am        369

ភ្នំពេញ ៖ ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងមានតម្រូវការធនធានមនុស្សផ្នែកបច្ចេកទេស និង វិជ្ជាជីវៈ នាយករងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឲ្យយុវជនងាកចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈព្រោះមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោក សយ សុខឃាង នាយករងសាលាវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍នៅថ្ងៃទី ០៧ ខែកញ្ញា បានឲ្យដឹងថា មានសិស្សានុសិស្សរហូតទៅដល់៩៩ភាគរយ ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានទទួលបានឱកាសការងារធ្វើក្នុងទីផ្សារការងារ ដោយសារតែជំនាញវិជ្ជាជីវៈនេះមានតម្រូវការខ្ពស់នៅលើទីផ្សារ ខណៈដែលសាលានាពេលបច្ចុប្បន្នមានសិស្សកំពុងសិក្សាចំនួន១,៦០០នាក់។

លោកមានប្រសាសន៍បន្តថា មុខជំនាញវិជ្ជាជីវៈបីដែលមានប្រជាប្រិយភាពនៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មរួមមាន វិស្វកម្មរថយន្ត បរិក្ខារត្រជាក់ និង វិស្វកម្មអគ្គសនី។

លោកមានប្រសាសន៍បន្តថា បើប្រៀបធៀបនឹងរយៈពេល ៣ ទៅ ៤ ឆ្នាំចុងក្រោយ ការចុះឈ្មោះសិក្សារៀនជំនាញបច្ចេកទេស និង វិជ្ជាជីវៈមានការកើនឡើង ដោយសារតែមានការផ្សព្វផ្សាយទូលំទូលាយ និងយុវជនមានការយល់ដឹង និងចាប់អារម្មណ៍ពីជំនាញនេះ។

លោកមានប្រសាសន៍ថា ៖ « ខ្ញុំសុំឲ្យយុវជនងាកមករៀនជំនាញបច្ចេកទេសដោយសារជំនាញនេះប្រើរយៈពេលខ្លី តែឆាប់ទទូលបានប្រាក់ចំណូល ហើយសម្រាប់ការងារគឺអត់ខ្វះទេ ពោលគឺមានក្រុមហ៊ុនមានតម្រូវការខ្ពស់ណាស់ដូចជាក្រុមហ៊ុន រថយន្ត តូយ៉ាតា ក្រុមហ៊ុនFord ជាដើម ដែលជាដៃគូសហការជាមួយវិទ្យាស្ថានជាដើមក្នុងការផ្តល់ការងារឲ្យពួកគេនៅពេលបញ្ចប់ការសិក្សា »។

សិស្សមួយរូបឈ្មោះ ប៉ែន គឹមមុន អាយុ ១៨ ឆ្នាំ ជាសិស្សឆ្នាំទី ១ ជំនាញផ្នែកវិស្វកម្មរថយន្ត បានឲ្យដឹងថា រូបគាត់ស្រឡាញ់ជំនាញនេះ ព្រោះរំពឹងចង់បានការងារធ្វើនៅក្នុងក្រុមហ៊ុនជួសជុលរថយន្ត ហើយពេលរៀបចំឆាប់ទទួលបានឱកាសការងារ។

សិស្សរូបនោះនិយាយថា៖ « រៀនជំនាញហ្នឹងគេគិតថា ណឿយ ពិបាក តែខ្ញុំចូលចិត្ត ព្រោះគិតថាពេលរៀងចប់ មានឱកាសការងារធ្វើ»។

ចំណែកសិស្សម្នាក់ទៀតឈ្មោះ សុះ ផាណាត់ អាយុ ២១ ឆ្នាំ សិក្សាជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបានឲ្យដឹងថា ដោយសម្លឹងមើលទីផ្សារការងារមានតម្រូវការខ្ពស់ពីជំនាញបរិក្ខារត្រជាក់ ទើបរូបគេមានចំណាប់អារម្មណ៍សិក្សាជំនាញនេះ។

សិស្សរូបនោះនិយាយថា៖ « បច្ចុប្បន្ន មានអគារច្រើន ខ្ពស់ ចឹងមានតម្រូវការទីផ្សារម៉ាស៊ីនត្រជាក់ច្រើន ចឹងខ្ញុំចាប់អារម្មណ៍រៀនជំនាញនេះដើម្បីឱកាសការងារពេលរៀនចប់»។

សម្រាប់សិស្សសិក្សាជំនាញអគ្គីសនីវិញ សិស្ស ថុល វណ្ណៈ អាយុ ១៩ឆ្នាំ បាននិយាយថា ការសិក្សាជំនាញអគ្គិសនីនេះគឺមានជាក្តីបំណងប្រាថ្នាពីតូច ចង់ក្លាយជាអ្នកជំនាញអគ្គិសនី។

សិស្សរូបនោះនិយាយថា៖ « ជំនាញនេះខ្ញុំស្រឡាញ់ណាស់តាំងពីតូច ចេះតែឆ្ងល់ថាភ្លើងបានមកពីណា ។ ខ្ញុំរំពឹងថានឹងមានការងារល្អប្រសើរ ខ្ញុំនឹងតាំងចិត្តរៀនវាឲ្យបានចប់»។

សូមជម្រាបថា យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវអនុវត្តការងារចំពោះមុខក្នុងឆ្នាំ ២០២៣ចំនួន៦ចំណុច ក្នុងនោះក្រសួងត្រូវរៀបចំឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ឋអនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ឋិភាព កាងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្តាហ៍៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm