Tyson Fury និង Francis Ngannou បង្ហាញមុខក្នុងសន្និសីទសារព័ត៌មាន​មុនជួបគ្នានៅខែតុលា

2023/09/08 05:18:50 pm        334

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury នឹង​ត្រូវ​ឡើង​សង្វៀន​ជួប​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុង​ការប្រកួតប្រើច្បាប់ប្រដាល់សកល។

មុនព្រឹត្តិការណ៍ប្រកួតនេះមកដល់ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

មិនមានការឌឺដងគ្នាឡើយ ផ្ទុយទៅវិញកីឡាករទាំងពីរបាននិយាយចំអកគ្នាតាមបែបលេងសើច ហើយ​ក៏​កោតសរសើរគ្នាទៅវិញទៅមក ជាពិសេសម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ WBC, Tyson Fury និយាយថា ការប្រកួតទល់នឹងកីឡាករកាមេរូន Ngannou នឹងជាការ​ប្រកួត​ដ៏​លំបាក​សម្រាប់​រូប​គេ​។​

តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។

កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្ត​រួមជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។

ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​​បន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        137
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm