អាមេរិក៖ អគារ Empire State ដ៏ល្បីល្បាញនៅទីក្រុងញ៉ូវយ៉ក បានបើកភ្លើងបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍មាន៖ ពណ៌បៃតង លឿង និងខៀវ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រេស៊ីល។
នៅថ្ងៃទី៧ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថា Sete de Setembro ( សែតស៊ី ឌីសេតែមប៊្រូ) នៅក្នុងប្រទេសប្រេស៊ីល គឺជាថ្ងៃវិស្សមកាលជាតិដែលប្រារព្ធការប្រកាសឯករាជ្យរបស់ប្រេស៊ីលពីព័រទុយហ្គាល់ ប្រេស៊ីល និងតំបន់ Algarves ក្នុងឆ្នាំ១៨២២។
គួរបញ្ជាក់ថា អគារនេះ បានប្រើប្រាស់ ប្រព័ន្ធភ្លើង LED ដោយមានជាង ១៦លានពណ៌ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីរៀបចំឱកាសសំខាន់ៗ៕

