កីឡាករកូឡុំប៊ី Juan Sebastian Molano ឈ្នះដំណាក់កាលទី ១២ Vuelta a Espana តែអ្នកនាំមុខនៅដដែល

2023/09/08 05:55:08 pm        284

កីឡាករប្រណាំងកង់កូឡុំប៊ី Juan Sebastian Molano បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់លំដាប់ Grand Tour ប្រចាំឆ្នាំ Vuelta a Espana នៅលើទឹកដី​អេស្ប៉ាញ​ តែអ្នកនាំមុខរួមមិនទាន់ផ្លាស់ប្តូរមុខឡើយ ពោលគឺនៅតែជាកីឡាករអាមេរិក Sepp Kuss ដដែល។

ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Zaragoza កីឡាករ​របស់​ក្រុម UAE Team Emirate, Juan Sebastian Molano បានចំណាយពេល ៣ ម៉ោង ២៣ នាទី ៥៥ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ នៅចំពោះមុខកីឡាករអូស្រ្តាលី Kaden Groves របស់​ក្រុម Alpecin-Deceuninck និងលេខ ៣ កីឡាករហូឡង់ Boy van Poppel របស់ក្រុម Intermarche-Circus-Wanty ស្ថិតក្នុងថេរវេលាដូចគ្នា។

យ៉ាងណាក្តី មិនមានបម្រែប្រមួលថេរវេលាច្រើនឡើយនៅក្នុងតារាងរួម ពោលគឺកីឡាករអាមេរិក Sepp Kuss ជិះឱ្យក្រុម Jumbo-Visma បន្តនាំមុខអ្នកលេខ ២ Marc Soler របស់អេស្ប៉ាញ ២៦ វិនាទីដដែល ខណៈអ្នកការពារតំណែងជើងឯក កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បន្ត​ឈរលេខ ៣ ហើយលេខ ៤ គឺជើងឯក ៣ សម័យ Primoz Roglic រំកិលបាន ៤ វិនាទី។

សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះ Vuelta a Espana នឹង​រំកិល​ចូល​ព្រំដែន​ទឹក​ដី​បារាំង​លើ​ចំងាយ​ផ្លូវ ១៣៥ គីឡូម៉ែត្រ រួមហើយដំណាក់កាលទី ១៤ ស្អែកមានចំងាយផ្លូវ ១៥៧ គីឡូម៉ែត្រ​ចេញពីទឹកដីបារាំងចូលមកប្រទេសអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm