កម្ពុជា-ជប៉ុន សហការបង្កើតកម្មវិធីគាំទ្រសហគ្រិនស្រ្តីលើការធ្វើអាជីវកម្ម

2023/09/08 06:04:35 pm        242

ភ្នំពេញ៖ កម្ពុជា-ជប៉ុន គ្រោងសហការបង្កើតជំហានថ្មីនៃគម្រោងគាំទ្រលើការអភិវឌ្ឍសហគ្រិនស្រ្តី សម្រាប់ស្រ្តីធ្វើអាជីវកម្មកម្រិតមីក្រូ តូច និងមធ្យម តាមរយៈគម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ​ឲ្យក្លាយទៅជាមណ្ឌលតែមួយ សម្រាប់គាំទ្រ​ស្រ្តីដែលចង់ផ្តើមអាជីវកម្ម និងកំពុងដំណើរការអាជីវកម្ម។

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លើកឡើងនៅក្នុង​ជំនួប​ពិភាក្សាការងារជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះថា ​តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ​បានចាប់ផ្តើមគម្រោងគាំទ្រដល់ស្រ្តីនៅកម្ពុជាមុនគេ ​នៃការងារផ្តល់ព័ត៌មានទាក់ទងនិងស្រ្តី និងមានគម្រោងជាច្រើនផ្សេងទៀតផងដែរ ​ដែលបានអនុវត្តកន្លងមកដូចជា ការពង្រឹងភាពអង់អាច​ដល់ស្រ្តីនៅតាមសហគមន៍ និងគម្រោងបង្កើត App សម្រាប់ជួយជនរងគ្រោះ ឬផ្តល់ព័ត៌ មានសម្រាប់អំពើហិង្សាជាដើម។

សម្រាប់ជំហានថ្មីនេះ គម្រោងគាំទ្រនៃការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍​សហគ្រិនស្រ្តី ជប៉ុននឹងធ្វើការសិក្សា​ដើម្បីបម្លែងអគារដែលកំពុងដំណើរការបច្ចុប្បន្ន ឲ្យក្លាយទៅជាអគារ​ទំនើប​សម្រាប់ជាមជ្ឈមណ្ឌលសហគ្រិនភាពស្រ្តីនៅកម្ពុជា ។

ជប៉ុននឹងអាចផ្តល់លទ្ធភាពជំនួយជាមួយថវិការដ្ឋ ​ដើម្បីកែលម្អធ្វើទំនើបកម្មឲ្យប្រសើរជាមុន, ហើយចំពោះ​គម្រោងនេះដែរ ​ភាគីទាំងពីរនិងសិក្សាលទ្ធភាពនៃការសាងសង់ប្រហាក់ប្រហែល​និងអគារ CJCC របស់ជប៉ុន ជាកន្លែងទំនើប​ ទាក់ទាញមហាជន និងសម្រាប់អ្នករកស៊ីទទួល​ទានទូទៅ ​និងមួយផ្នែកទៀត ជប៉ុននិងអាចផ្តល់ជាសម្ភារៈសម្រាប់បំពាក់នៅក្នុង​មជ្ឈមណ្ឌល​នោះដោយ​ផ្ទាល់ ​ដើម្បីបម្រើតាមតម្រូវការឲ្យបានគ្រប់គ្រាន់។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា តាមរយៈនៃ​គម្រោងនេះ ក្រសួងគោលបំណងធ្វើយ៉ាងណា ​ជំរុញដល់ស្រ្តីជាអាជីវករ ​ឬអ្នកធ្វើអាជីវកម្ម ដែល​បានបញ្ចប់សិក្សាក្នុងមួយឆ្នាំទៅមួយឆ្នាំ អាចចេញពីមជ្ឈមណ្ឌលនេះឲ្យបានច្រើន ដើម្បីយកចំណេះ ជំនាញ ទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm