ហ្កាណា កក់កៅអីជើងឯកទ្វីបអាហ្រ្វិកឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2023/09/08 06:37:39 pm        476

ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណា បានកក់កៅអីនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំក្រោយដែលរៀបចំនៅលើទឹកដីកូឌីវ័រហើយ បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ក្រុម​បាល់ទាត់​សាធារណ​រដ្ឋ​អាហ្វ្រិកកណ្តាល ២-១ ក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងពូល។

ដឹកនាំក្រុមអតីតអ្នកចាត់ការ Newcastle Brighton និង Norwich លោក Chris Hughton ក្រុម​ដែល​មាន​រហ័សនាមផ្កាយខ្មៅត្រូវបានអាហ្វ្រិកកណ្តាលនាំមុខ ដែលអាច​នឹង​ឈាន​ដល់​បរាជ័យ​ដ៏​ភ្ញាក់​ផ្អើល​។

យ៉ាងណាក្តី កីឡាករចំនូលថ្មីរបស់ West Ham ដែលទើបទិញពី Ajax តម្លៃ ៣៨ លានផោន Mohamed Kudus ជាអ្នកតាមស្មើវិញមុនចប់វគ្គទី ១ មុនពេលដែលខ្សែប្រយុទ្ធ Lyon, Ernest Nuamah សម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៨៨។

លទ្ធផលនេះធ្វើឱ្យមានការខកបំណងខ្លាំងពីក្រុមអាហ្វ្រិកកណ្តាលដែលសង្ឃឹមថា នឹង​អាច​មាន​មុខ​នៅ​ Africa Cup of Nations ជាលើកដំបូង។

លទ្ធផលផ្សេងទៀតមាន អង់ហ្គោឡាក៏ទទួលបានកៅអីដែរក្រោយម៉ាដាហ្កាស្កាដើម្បីបញ្ចប់លេខ ២ ក្នុងពូល E នេះ។

វគ្គជម្រុះមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺ​ពូល​ផ្សេង​ទៀត​នឹង​ត្រូវ​សម្រេច​កៅ​អី​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី១២ ខែកញ្ញានេះមានដូចជា កាមេរូន សាធារណរដ្ឋកុងហ្គោ និង ហ្កាំបា​ជា​ដើម​កំពុង​សំឡឹង​ឃើញ​ជ័យជំនះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមករាដើមឆ្នាំ ២០២៤ ដោយពិធីបើធ្វើឡើងនៅកីឡដ្ឋាន Alassane Ouattara រដ្ឋធានី Abidjan ប្រទេសកូឌីវ័រ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm