​Fernando Torres ប្រកាស​វិល​ពី​ចូល​និវត្តន៍​មក​លេង​បាល់​វិញ​ទោះ​ឈាន​ដល់​វ័យ ៣៧​ឆ្នាំ​

2021/05/27 09:42:31 pm        191

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជំរើសជាតិ​អេ​ស្ប៉ា​ញ Fernando Torres ត្រូវ​បាន​សារព័ត៌​មាន Dario AS ចុះផ្សាយ​ថា ​នឹង​វិល​ពី​ចូលនិវត្តន៍​មកលេង​បាល់ទាត់​វិញ​ ទោះ​ឈាន​ដល់​វ័យ ៣៧​ឆ្នាំ​ក៏ដោយ​។ ​អតីត​ខ្សែប្រយុទ្ធ Liverpool រូប​នេះ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ​ពី​គំរោង​វិល​មក​លេង​បាល់ទាត់​វិញ តែ​លំអិត​យ៉ាងណា​គេ​នឹង​បកស្រាយ​នៅ​ពេល​ក្រោយ​។

​Fernando Torres បាន​ប្រកាស​ចូលនិវត្តន៍ ​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​កាលពី​ឆ្នាំ ២០១៩ ជាមួយ​ក្លិប​ជប៉ុន Sagan Tosu បន្ទាប់ពី​ចាកចេញ​ពី Atletico Madrid បាន​មួយ​ឆ្នាំ ហើយក៏​វិល​មក Atletico Madrid វិញទៀត​ តែ​ជាផ្នែក​មួយ​នៃ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ក្លិប​។ ​Fernando Torres ក៏​ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន Atletico Madrid ដែរ​រហូត​បាន​ចូល​លេង​ក្រុម​ធំ​ មុន​ពេល​ផ្លាស់​ទៅកាន់​ហង្ស​ក្រហម Liverpool នៅ​ឆ្នាំ២០០៧​។

​​បន្ទាប់ពី ៤រដូវ​កាល​នៅ Anfield, Torres ក៏បាន​ផ្លាស់​ទៅកាន់​តោ​ខៀវ Chelsea ចំណាយ​ពេល ៤រដូវ​កាល​ផ្សេងទៀត​នៅ Stamford Bridge មុន​ពេល​ផ្លាស់​ទៅកាន់ AC Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ហើយក៏​ទិញ​ផ្តាច់​នៅ​រដូវ​កាល​បន្ទាប់​។ ​ក្រោយមក Fernando Torres ក៏បាន​ផ្លាស់​ត្រលប់​មកកាន់ Atletico Madrid វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី និង​ទិញ​ផ្តាច់​នៅ​ឆ្នាំ​២០១៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm