Demarai Gray ជាកីឡាករពី Premier League ម្នាក់ទៀតផ្លាស់ទៅ Saudi Pro League

2023/09/08 07:06:07 pm        568

ខ្សែប្រយុទ្ធ Everton, Demarai Gray បានក្លាយជាកីឡាករពី Premier League មួយរូបទៀត ផ្លាស់ទៅកាន់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ដោយចូលរួមជាមួយ Al-Ettifaq។

មិនមានការបញ្ជាក់ផ្លូវការពីតម្លៃនៃការផ្ទេរនេះឡើយ តែ​សារព័ត៌មាន​អង់គ្លេស​មួយ​បាន​ចុះ​ផ្សាយ​ថា​ កីឡាករជម្រើសជាតិសាម៉ាអ៊ិរូបនេះផ្លាសទៅ Al-Ettifaq ក្នុងតម្លៃ ៨ លានផោន និងកិច្ចសន្យា ៤ ឆ្នាំ។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះមានទំនាក់ទំនងមិនល្អឡើយជាមួយអ្នកចាត់ការ Everton បច្ចុប្បន្ន​លោក ​Sean Dyche បន្ទាប់រិះគន់ពីការដឹកនាំរបស់អតីតអ្នកចាត់ការ Burnley រូប​នេះ​នៅ​លើ​បណ្តាញ​សង្គម ពាក់ព័ន្ធនឹងការផ្ទេរមិនជោគជ័យទៅកាន់ Fulham។

មកទល់ពេលនេះ​ Demarai Gray មិនបានចូលលេងឱ្យ Everton ឡើយរដូវកាលនេះ និង​ធ្លាប់​មាន​ទំនាក់​ទំនងផ្ទេរទៅកាន់ក្លិបទួកគី Besiktas ផងដែរ។

Gray ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧ ប្រកួតនៅ Premier League តាំង​ពី​មក​ដល់ Goodison Park នៅឆ្នាំ​ ២០២១។

Al-Ettifaq បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់អតីតខ្សែបម្រើ Liverpool, Steven Gerrard និង​បាន​នាំយកកីឡាករពី Premier League មួយចំនួនរួមមាន Jordan Henderson ពី Liverpool និង Georginio Wijnaldum ក៏ដូចជាខ្សែការពារ Jack Hendry និង Moussa Dembele៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm