គណបក្សនយោបាយចំនួន២៩ ស្នើចូលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

2023/09/08 08:39:15 pm        640

ភ្នំពេញ៖ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បញ្ជាក់ថា គិតមកទល់ពេលនេះ មានគណបក្សនយោបាយចំនួន២៩ ស្នើចូល​សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ បានឲ្យដឹង​នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយអនុវត្តយោងតាម​ព្រះរាជអនុញ្ញាត​ពី​ព្រះ​មហាក្សត្រ ចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ បានបន្តដំណើរការ​ទទួលនូវការ​ស្នើសុំចូលរួមជាសមាជិកស្ថាបនិក ​និងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ ដែល​គិតមកដល់សប្តាហ៍ទី២នេះ ​មានគណបក្សនយោបាយចំនួន២៩ ខណៈក្នុងចំណោម​នោះមាន​មួយចំនួនជាគណបក្សដែលបានចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់ អាណត្តិទី១ និងមួយចំនួនដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។

ឯកឧត្តម បានបញ្ជាក់ជាថ្មីថា ភារកិច្ចរបស់ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ក្នុង​អាណត្តិទី២នេះ​ មិនត្រឹមតែរៀបចំប្រមូលនូវពហុគំនិតពីបណ្តាគណបក្សនយោបាយប៉ុណ្ណោះទេ ប៉ុន្តែ​មានគោលបំណងឲ្យស្ថាប័ននេះក្លាយជាចលនា ឬទស្សនៈទានទាំងឡាយជាផលប្រយោជន៍​ដល់​គ្រប់វិស័យ។

ឯកឧត្តម បន្តថា បន្ទាប់ពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ទទួល​ពាក្យស្នើសុំរបស់គណបក្សនយោបាយ ​នៅសប្តាហ៍បន្ទាប់នឹងបញ្ជូនទៅនាយកមន្រ្តី ដើម្បីពិនិត្យ និងសម្រេច មុនរៀបចំកិច្ចប្រជុំលើកដំបូង។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និងផ្តល់យោបល់នេះ បង្កើតឡើងឆ្នាំ២០១៨ ដែលពេល​នោះផ្តួចផ្តើម​គំនិតដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងចង់ប្រមូលផ្តុំធនធានមនុស្ស ដើម្បី​បន្ត​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ​ហើយ​ក៏ជាស្មារតី​មួយក្នុងការបង្រួបបង្រួមជាតិផងដែរ ៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm