កូរ៉េប្រកាសជួយជ្រោមជ្រែងកម្ពុជា ឱ្យបានសម្រេចនូវគោលដៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០

2023/09/08 08:54:57 pm        488

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ឯកឧត្តម គីមជីនលូ (KmJr-Pyo) ​បានប្រកាសថា កូរ៉េនឹង​បន្តជួយជ្រោមជ្រែង​ដល់កម្ពុជា​ ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេស​មាន​ចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​ប្រទេស​ទាំងពីរ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

ការលើកឡើងរបស់ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប​ជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​និងជាប្រធានគណបក្សប្រជា ជនកម្ពុជា ​នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាវិមាន៧មករា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ​ស្តីពីលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា នៅក្នុងកិច្ចជំនួបនេះ​ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានថ្លែងកោត​សរសើរ​ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យសម្តេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក​ទៀតផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់ថា« ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បី​សម្រេចនូវ គោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់​ ឆ្នាំ២០៥០»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងការស្វាគមន៍ចំពោះដំណើរ​ទស្សនកិច្ច​ផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ របស់គីម ជីនព្យូ។ក្នុងនាមជាស្ថាបនិកនៃការតភ្ជាប់ឡើងវិញ ទំនាក់ទំនងកម្ពុជា-កូរ៉េ ​សម្តេចតេជោ​ក៏បាន​ថ្លែងអំណរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសឯកឧត្ដម គីម ជីនព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។

នៅក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អ​ជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ​ចំពោះភាគីមិត្ត ​ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំង​ការស្ដារ​សេដ្ឋកិច្ច​សង្គមឡើងវិញ ​ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលា​បណ្តុះបណ្តាល​បច្ចេកទេស ​ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់​ទន្លេសាប និងទន្លេមេគង្គ ​គឺជា​និមិត្ត​រូប ​នៃសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួបខាងលើនេះភាគីទាំង​ពីរ​បានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ ​និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ​ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ​ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ​បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង​បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត​ ដើម្បីជាប្រយោជន៍ប្រជាជន​នៃប្រទេសទាំងពីរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm