ដំណើរទស្សនកិច្ចរបស់លោក Biden នៅវៀតណាម មានគោលបំណងទប់ទល់ជាមួយចិន

2023/09/08 10:23:43 pm        65

ចិន ៖ ប្រធានាធិបតី លោក Joe Biden នឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា)ខាងមុខនេះ ក្នុងបេសកកម្ម ដើម្បីពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ប៉ុន្តែការដាក់ទម្ងន់ខ្លាំងលើការប្រឆាំងនឹងគូប្រជែងចិន នឹងទំនងជាធ្វើឲ្យក្ដីកង្វល់អំពីសិទ្ធិមនុស្សឈានដល់កម្រិតមួយទៀត។

លោក Biden នឹងក្លាយជាឥស្សរជនចុងក្រោយបង្អស់ ក្នុងជួរប្រធានាធិបតីអាមេរិក ដែលមានបន្តមិនដាច់ ចាប់តាំងពីលោក Bill Clinton ក្នុងឆ្នាំ២០០០ ដែលធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអតីតគូសត្រូវ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ គោលដៅចម្បង នឹងមិនមានការខុសប្លែកច្រើននោះឡើយពីពេលវេលា ដែលលោក Biden មានវត្តមានក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ ពោលគឺកៀរគរការគាំទ្រប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន ដែលកំពុងតែកើនឡើងជាលំដាប់។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់សន្និសីទសារព័ត៌មាន នៅសប្តាហ៍នេះថា៖ «អស់ជាច្រើនទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិក និងវៀតណាម បានប្រឹងប្រែងជាមួយគ្នា ដើម្បីជម្នះលើរឿងរ៉ាងដ៏ឈឺចាប់រួមគ្នានៃសង្គ្រាមវៀតណាម។ ទស្សនកិច្ចរបស់លោកប្រធានាធិបតីរូបនេះ គឺជាជំហានដ៏គួរឲ្យកត់សម្គាល់មួយ ក្នុងការពង្រឹងទំនាក់ទំនងការទូតរបស់ប្រទេសទាំង២»។

សេតវិមាន បានប្រាប់ឲ្យដឹងថា នៅថ្ងៃអាទិត្យ នាទីក្រុងហាណូយនោះ លោក Biden នឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong ហើយបន្ទាប់មក លោកប្រធានាធិបតីអាមេរិក វ័យ ៨០ឆ្នាំ នឹងជួបជាមួយប្រធានាធិបតី លោក Vo Van Thuong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា)៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm