ងាប់​ត្រី​​ជា​ច្រើន​ប្រភេទ ក្នុង​ស្ទឹង​នៅ​ស្រុក​រតនមណ្ឌល ​ដោយសារ​ធ្លាយ​ជាតិពុល​ចេញពី​រោងចក្រ​មួយកន្លែង

2021/05/27 09:59:29 pm        3.9 K

បាត់ដំបង​ ៖ ត្រី​តូច​ធំ​ជាច្រើន​ប្រភេទ​ បាន​ពុល​ងាប់​ជា​បន្តបន្ទាប់​ នៅក្នុង​ស្ទឹង​ថ្វាក​ ស្ថិត​ក្នុងស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង ​ដោយសារតែ​មានការ​ធ្លាយ​នូវ​ជាតិពុល ​ចេញពី​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ “​វ៉ា​កាង​” នៅ​បែក​ខាងក្រោម​ទំនប់​ពហុ​បំណង​សេក​សក ។

បើ​តាម​ប្រជាពលរដ្ឋ ចុះ​ស្រង់​ត្រី​ងាប់​អណ្ដែត​ទឹកស្ទឹង​ បាន​ឲ្យ​ដឹងថា ​ករណីនេះ ​កើតឡើង​តាំងពី​រសៀល​ថ្ងៃទី​២៦​ ដល់​ព្រឹក​ថ្ងៃទី​២៧​ ខែឧសភា ឆ្នាំ​២០២១ ​ដោយសារ​ធាតុ​នោះ​ពណ៌​ក្រ​ម៉ៅ ល្អក់ ​បាន​ហូរ​ពេញ​ស្ទឹង​ ដែល​ចេញពី​រោងចក្រ ​ទីតាំង​ដែល​ហូរ​ចូល​នោះ​ បាន​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ត្រែង ឃុំ​ផ្លូវ​មាស​ និង​ឃុំ​អណ្ដើក​ហែប ​ស្រុក​រតនមណ្ឌល ។

ពលរដ្ឋ​ បាន​បន្តថា​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជាតិពុល​នេះ ក៏បាន​ធ្វើ​ឲ្យ​ត្រី​ក្នុង​ស្ទឹង បាន​ងាប់​ជាច្រើន​ក្បាល ខណៈ​សារធាតុ​នេះ​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ផងដែរ ​តំបន់​ទេសចរណ៍​ស្ទឹង​ថ្វាក​ ដែល​មាន​អ្នក​ទេសចរណ៍​ទៅលេង ​ ហើយ​ករណីនេះ​ ជា​លើក​ទី​ពីរ ​ដែល​ជាតិពុល​បាន​ហូរ​ចេញពី​រោងចក្រ​ចិន​មួយ​នោះ ។

លោក សន និល អធិការ​នគរបាល​ស្រុក​រតនមណ្ឌល ​បាន​ឲ្យ​ដឹងថា ​ក្រោយ​ទទួល​ដំណឹង​ភ្លាមៗ កម្លាំង​នគរបាល​ស្រុក និង​អាជ្ញាធរ​ឃុំ បាន​ចុះ​ទៅកាន់​ទីតាំង​រោងចក្រ​ចិន​ខាងលើ ​ដើម្បី​ត្រួតពិនិត្យ គឺ​ឃើញថា ​ជាតិពុល​នេះ ​បាន​ហៀរ​ចេញពី​កន្លែង​អាង​ស្តុប​ទឹក​ពណ៌​លឿង ​នៃ​រោងចក្រ​ពិតប្រាកដ​មែន​ ដោយសារតែ​ទឹកភ្លៀង​ខ្លាំង​បាន​ហូរ​ច្រោះ​ក្នុង​អាង​នេះ ​បណ្តាល​ឲ្យ​ហៀរ​ទឹក​គីមី​ពុល​ចូល​ស្ទឹង​តែម្ដង ។

លោក​អធិការ​ បាន​បញ្ជាក់ថា ​ក្រោយពី​ចុះ​ពិនិត្យ​អាជ្ញាធរ​បាន​ឲ្យ​ម្ចាស់​ទីតាំង​រោងចក្រ​ខាង​លើនេះ បិទ​កន្លែង​ធ្លាយ​ចេញពី​អាង​ស្តុក​នេះ​ រួចរាល់​ហើយ​ មិន​មាន​ហូរ​ជាតិពុល​ចេញ​មក​ទៀត​នោះទេ​ និង​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ​មានការ​ប្រុងប្រយ័ត្ន ​បើ​មាន​លើក​ក្រោយ​ទៀត ​នឹង​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់ការ​តាមច្បាប់ ។

បើតាម​លោក​អនុសេនីយ៍ទោ អ៊ី រ​ស្មា​ក់ នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​អណ្ដើក​ហែប ​បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៧ ​ខែឧសភា ទឹក​ក្នុង​ស្ទឹង​បាន​ថ្លា​ ឡើងវិញ​ហើយ ​បន្ទាប់ពី​ចំហាយ​សារធាតុ​ពណ៌​ខ្មៅ​បាន​ហូរ​ទៅ​ក្រោម​អស់ ​ហើយ​ចំពោះ​ត្រី​ក្នុង​ស្ទឹង ​ត្រង់​ចំណុច​ឃុំ​នេះ ​ក៏​លែង​ងាប់​ហើយ​ដែរ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm