រុស្ស៊ីរៀបចំការបោះឆ្នោត ក្នុងតំបន់អ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែង ដើម្បីរឹតបន្តឹងការកាន់កាប់របស់ខ្លួននៅទីនោះ

2023/09/08 11:02:33 pm        308

អាជ្ញាធររុស្ស៊ីកំពុងរៀបចំការបោះឆ្នោតមូលដ្ឋាន នាចុងសប្តាហ៍នេះ នៅផ្នែកខ្លះនៃដែនដី ក្នុងតំបន់របស់ប្រទេសអ៊ុយក្រែន ដែលខ្លួនកាន់កាប់ ដោយការធ្វើបែបនេះ គឺជាកិច្ចប្រឹងប្រែង ដើម្បីរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើទឹកដី ដែលទីក្រុងម៉ូស្គូបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយខុសច្បាប់ កាលពីមួយឆ្នាំមុន និងដែលនៅតែមិនទាន់អាចក្ដោបក្ដាប់បានទាំងស្រុង។

ការបោះឆ្នោតជ្រើសរើសរដ្ឋបាល ដែលលើកបន្តុបដោយរុស្ស៊ី នៅតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ចាប់ផ្តើមឡើងនៅថ្ងៃសុក្រ (ទី៨ ខែកញ្ញា) ហើយបញ្ចប់នៅថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា)។ យ៉ាងណាក្ដី ការរៀបចំនេះ ត្រូវបានថ្កោលទោសរួចហើយ ពីសំណាក់ទីក្រុងគីវ និងលោកខាងលិច។

ក្រុមប្រឹក្សាអឺរ៉ុប ដែលជាស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់ទ្វីបនេះ បានលើកឡើងនៅសប្តាហ៍នេះថា៖ «ការបោះឆ្នោតនេះ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ជាក់ស្ដែង ដែលរុស្ស៊ីនៅតែបន្តធ្វើ ដោយមិនយកចិត្តទុកដាក់អ្វីឡើយ»។

ទីក្រុងគីវ បានបន្ថែមពីលើប្រតិកម្មនោះ ដោយសភាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោត នៅតំបន់ ដែលរុស្ស៊ី «ធ្វើសង្គ្រាមយ៉ាងសកម្ម» បង្កការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនអ៊ុយក្រែន ហើយសមាជិកសភា បានជំរុញប្រទេសផ្សេងៗ កុំឲ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។

តែអ្នកវិភាគនយោបាយ លោក Abbas Gallyamov បាននិយាយថា សម្រាប់រុស្ស៊ី ការបន្តការបោះឆ្នោតមានសារៈសំខាន់ណាស់ ក្នុងរក្សាឥទ្ធិពលនៃស្ថានភាពបច្ចុប្បន្ន ទោះបីជាវិមានក្រឹមឡាំង មិនបានគ្រប់គ្រងទាំងស្រុងលើតំបន់ដែលជាប់ពាក់ព័ន្ធក៏ដោយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm