លិខិតមិត្តអ្នកអាន៖ ការពង្រីកប.ស.ស.ដល់គ្រួសារកម្មករជាយុទ្ធសាស្ត្រព្រួញ១បាញ់បានសត្វ២

2023/09/09 12:10:07 am        424

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំដែលក្រសួងត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ។ 

សម្រាប់អ្នកតាមដានសង្គម គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារក្នុងបន្ទុកដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជាធម្មតាការចំណាយលើការថែទាំសុខភាព សម្រាប់សមាជិកគ្រួសារម្នាក់ ជាមធ្យម ៥% នៃចំណាយសរុបប្រចាំខែឬជាមធ្យមក្នុងរង្វង់២០ដុល្លារ ឬ៤០ដុល្លារដែលជាការចំណាយលើការព្យាបាល។ ប៉ុន្តែតាមរយៈយន្តការរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាលសមាជិកគ្រួសារកម្មករនិយោជិតចំណាយតែ ១៥៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារអាម៉េរិក ) ក្នុង១ខែប៉ុណ្ណោះនឹងទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់នៅតាមគ្រឹះស្ថានដែលជាដៃគូរបស់ប.ស.ស.។ 

នេះជាការគិតគូរថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គម អនុលោមតាមអនុក្រឹត្យ ហើយត្រូវបានដំណើរការ នៅចុងឆ្នាំ២០០៨។

ចាប់តាំងពីពេលនោះមក ប.ស.ស បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់បុគ្គលិកកម្មករនិយោជិត នៅក្នុងវិស័យឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ការងារ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០១៧។  

 បន្ថែមលើនេះ កាលពីខែតុលា ឆ្នាំ២០២២ ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ឬប្រាក់ចូលនិវត្ត អនុវត្តក្នុងវិស័យឯកជន លើបុគ្គលិក កម្មករនិយោជិត រួមទាំងកម្មករកាត់ដេរ ដែលជាសមាជិក មានបណ្ណ ប.ស.ស។ ថ្មីៗនេះទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស ក៏បានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាព សម្រាប់អ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរផ្ទាល់ខ្លួន។ 

អ្នកបម្រើការងារតាមផ្ទះ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ផាសអេប អ្នកលក់ទឹកអំពៅ អ្នកលក់ដូរតាមរទេះ ជាដើម ត្រូវបានកំណត់ឱ្យបង់ប្រាក់ ម្នាក់ ត្រឹមតែ ១៥៦០០រៀល ឬស្មើនឹង ៤ដុល្លារអាមេរិក ក្នុង ១ខែប៉ុណ្ណោះ។

ក្នុងសង្គមយើង បច្ចុប្បន្ន មិនថា ទៅពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺត្រូវចំណាយលុយច្រើន បើសិនជាឈឺម្តងៗ។ ពោលគឺលើសពី ១៥៦០០រៀល ដែលត្រូវបង់ភាគទាន ជាមួយប.ស.ស ក្នុង ១ខែទៅទៀត។ ដូច្នេះបើសិនជាសមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់កម្មកនិយោជិត ដែលមានបណ្ណប.ស.ស អាចចូលរួមប្រើប្រាស់ប.ស.ស ដើម្បីទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ដែរនោះ គឺប្រាកដណាស់ ពិតជាជួយសម្រាលបន្ទុកដល់កម្មករនិយោជិត ក្នុងវិស័យការងារ ពិសេសលើបងប្អូនកម្មករកាត់ដេរបានយ៉ាងច្រើន។ 

ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ ក៏សូមឱ្យ ប.ស.ស សហការជាមួយនឹងពេទ្យដៃគូ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ត្រូវបង្កើនការទទួលខុសត្រូវ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅពេលទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះថា កន្លងមក តែងតែឮនូវការលើកឡើងថា តាមមន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់លើអ្នកជំងឺ ដែលមានបណ្ណប.ស.ស ដូចជា អ្នកជំងឺត្រូវរង់ចាំយូរ ហើយតាមមន្ទីរពេទ្យរដ្ឋខ្លះ អ្នកជំងឺ ដែលកាន់បណ្ណប.ស.ស ហើយ ត្រូវបង់លុយថែមលើការពិនិត្យ និងព្យាបាលជំងឺ ជាដើម។ ទាំងនេះ សុទ្ធសឹងតែជាចំណុចដែលធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកប្រើប្រាស់មកលើប.ស.ស.ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងចំណោមសាធារណៈជន។ 

យ៉ាងណាក៏ដោយ អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីចំពោះការពង្រីករបបសន្តិសុខសង្គមសម្រាប់ក្រុមគ្រួសារកម្មករនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរព្រោះម្ខាង នឹងជួយដល់កម្មករនិយោជិត និងក្រុមគ្រួសារកាត់បន្ថយការចំណាយសន្ធឹកសន្ធាប់លើការព្យាបាលដែលធ្លាប់តែជាបន្ទុក ហើយម្ខាងទៀតកម្មករនិយោជិតនឹងអាចសន្សំប្រាក់បានច្រើនជាងមុនហើយទន្ទឹមនឹងនោះក៏ទទួលបានសេវាកម្មព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាពពីដៃគូរបស់ប.ស.សផងដែរ។ នេះគឺជាផ្នែកមួយដ៏ធំក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករឱ្យកាន់តែប្រសើរឡើងព្រោះរដ្ឋមានយន្តការពារឃុំគ្រងលើការចំណាយចាំបាច់របស់កម្មកររួចទៅហើយដែលធ្វើឱ្យជីវភាពកម្មករធន់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        172
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm