មហោស្រពភាពយន្ត Toronto ចាប់ផ្តើមជាមួយនឹងភាពយន្ត «The Boy & the Heron» របស់លោក Miyazaki និងតារាសម្ដែងមួយចំនួន

2023/09/09 12:48:08 am        610

មហោស្រពភាពយន្តអន្តរជាតិ Toronto នៅប្រទេសកាណាដា បានចាប់ផ្ដើមហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយនឹងខ្សែភាពយន្ត «The Boy and the Heron» (ក្មេងប្រុស និងសត្វក្រសារ) របស់អ្នកដឹកនាំរឿងជនជាតិជប៉ុនដ៏ល្បីឈ្មោះ លោក Hayao Miyazaki ដែលជាភាពយន្តគំនូរជីវចលដំបូងគេ ទាក់ទាញបានការចាប់អារម្មណ៍ខ្លាំង។

ទោះបីជាមិនសូវមានតារាល្បីៗ ដើរលើកំរាលព្រំក្រហម ដោយសារតែការធ្វើកូដកម្មរបស់តារាហូលីវូដក៏ដោយ ក៏អ្នកមកលេងកម្សាន្តក្នុងមហោស្រពនេះ អាចទន្ទឹងរង់ចាំមើលខ្សែភាពយន្តចំនួន ៥០រឿង ក្នុងរយៈពេល ១១ថ្ងៃ។

នាយកប្រតិបត្តិនៃស្ទូឌីយោ Ghibli លោក Junichi Nishioka បាននិយាយថា វាជាកិត្តិយសណាស់ សម្រាប់ភាពយន្ត «The Boy and the Heron» ដែលត្រូវបានជ្រើសរើសជាភាពយន្តបើកកម្មវិធីនេះ។

ខ្សែភាពយន្ត ដែលពាក់កណ្តាលជាជីវប្រវត្តិរបស់ក្មេងប្រុសម្នាក់ ដែលតស៊ូយ៉ាងលំបាកលំបិន ក្រោយការស្លាប់ម្តាយខ្លួននោះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពេលបិទកម្មវិធីពីលោក Miyazaki។ អ្នកដឹកនាំរឿងវ័យ ៨២ឆ្នាំ ដែលទទួលបានភាពល្បីល្បាញដោសារស្នាដៃមួយចំនួន ដូចជារឿង «Spirited Away» និង «My Neighbor Totoro» មិនមានវត្តមាន ក្នុងកម្មវិធីបើកនោះទេ។

គួរបញ្ជាក់ដែរថា តារាសម្ដែងជាង ១៥០.០០០នាក់ និងអ្នកនិពន្ធ ៦៥.០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ដែលបានធ្វើកូដកម្ម តាំងពីខែឧសភា បានបដិសេធមិនបន្តការថត ឬផ្សព្វផ្សាយភាពយន្តនោះឡើយ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm