មនុស្សជាង ៦០នាក់ នៅតែបាត់ខ្លួននៅឡើយមួយខែមកនេះ បន្ទាប់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ

2023/09/09 06:28:33 pm        77

អាមេរិក ៖ អភិបាលរដ្ឋហាវ៉ៃ(Hawaii) លោក Josh Green បានរាយការណ៍កាលពីថ្ងៃសុក្រថា មនុស្ស ៦៦ នាក់នៅតែបាត់ខ្លួននៅឡើយក្នុងការបំផ្លាញបន្ទាប់ពីចំហេះព្រៃបណ្តាលឲ្យមានមនុស្សជាងមួយរយនាក់ស្លាប់ និងបំផ្លាញទ្រព្យសម្បត្តិនៅលំនៅឋានប្រហែល ១.៥០០ខ្នង ។

កាលពីថ្ងៃសុក្រ គឺជាថ្ងៃខួបមួយខែ ចាប់តាំងពីចំហេះព្រៃដ៏សន្ធោសន្ធៅ បានឆាបឆេះនៅកោះម៉ូអ៊ី(Maui) រដ្ឋហាវ៉ៃ ដោយបន្សល់ទុកនូវនូវការបំផ្លិចបំផ្លាញ និងសាកសពមនុស្សស្លាប់។ កោះ Maui ត្រូវបានបំផ្លាញកាលពីថ្ងៃទី ៨ ខែសីហា នៅពេលដែលចំហេះព្រៃបានឆាបឆេះនៅនៅទូទាំងទីក្រុងរមណីយដ្ឋាន Lahaina បណ្តាលឲ្យមនុស្ស ១១៥ នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។

បង្កឡើងដោយមានខ្យល់បក់ខ្លាំងពីខ្យល់ព្យុះសង្ឃរាឆ្លងកាត់ និងស្ថានភាពស្ងួតហួតហែង ចំហេះព្រៃបានឆេះរាលដាលនៅនៅទីក្រុង Lahaina ដោយបង្ខំអ្នកនៅរស់រានមួយចំនួនលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចចេញពីអណ្តាតភ្លើង។ 

មនុស្សជាច្រើនបាននិយាយថា ពួកគេទទួលបានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គីភ័យ ដែលជំរុញឱ្យមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវពិធីការប្រកាសអាសន្នរបស់កោះនេះ។

អគ្គិភ័យនេះបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅសហរដ្ឋអាមេរិក ចាប់តាំងពីអគ្គិភ័យឆេះព្រៃក្នុងឆ្នាំ ១៩១៨ នៅរដ្ឋ Minnesota និង Wisconsin បណ្តាលឲ្យមនុស្សជាង ៤៥០នាក់ស្លាប់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm