ក្រុមអ្នកនេសាទជប៉ុន ដាក់ពាក្យបណ្តឹងទាមទារឱ្យបញ្ចប់ការបញ្ចេញទឹកសំណល់មានសារធាតុពុលនុយក្លេអ៊ែរ

2023/09/09 06:31:01 pm        50

ជប៉ុន ៖ មនុស្សប្រមាណ ១៥០ នាក់នៅក្នុងប្រទេសជប៉ុន រួមមានទាំងកម្មករនេសាទនៅក្នុងខេត្ត Fukushima បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ដើម្បីឲ្យបញ្ឈប់ការបញ្ចេញទឹកសំណល់មានសារធាតុពុលនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើការ ចូលទៅក្នុងមហាសមុទ្រ។

នៅក្នុងបណ្តឹង ដែលប្តឹងរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រក្រុមហ៊ុនថាមពលអគ្គិសនីទីក្រុងតូក្យូ (TEPCO) ដើមបណ្តឹងបានអះអាងថាការបញ្ចេញទឹកសំណល់បង្ហូរទៅមហាសមុទ្រ រំលោភលើសិទ្ធិនេសាទរបស់ពួកគេ និងគំរាមកំហែងដល់សិទ្ធិអ្នកប្រើប្រាស់ក្នុងការរស់នៅដោយស្ងប់ស្ងាត់។

រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន TEPCO ទាំងពីរនេះបានសន្យាជាលាយលក្ខណ៍អក្សរចំពោះសមាគមសហករណ៍ជលផលក្នុងខេត្ត Fukushima ថាពួកគេនឹងមិនបង្ហូរចោលទឹកសំណល់មានសារធាតុពុលនុយក្លេអ៊ែរដោយគ្មានការយល់ដឹងពីភាគីពាក់ព័ន្ធនោះទេ។ 

ទោះយ៉ាងណា ខណៈការសន្យានេះត្រូវបានបដិសេធ កម្មករជលផលកំពុងស្វែងរកមធ្យោបាយផ្លូវច្បាប់ ដើម្បីបញ្ឈប់ការបញ្ចេញទឹកសំណល់វិទ្យុសកម្ម។ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី ២៤ ខែសីហា បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនេសាទជាច្រើនអំពីជីវភាពរស់នៅរបស់ពួកគេ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm