ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដោយសារ​បើក​គោយន្ត​កិន​មីន នៅ​ស្រុក​សំឡូត​

2021/05/27 08:37:06 pm        31

​បាត់ដំបង​៖ ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​បើក​គោយន្ត​មកពី​ចម្ការ ហើយ​បាន​កិន​មីន​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ដែល​ករណីនេះ​ បានកើត​ឡើង​នៅវេលា​ម៉ោង ០​២និង​៣០​នាទី រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ស្លាប់​ឈ្មោះ ប៊​ន សុភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​បើក​គោយន្ត រស់នៅ​ភូមិ​ឃុំ​កើតហេតុ ចំណែក​អ្នករងរបួស​ឈ្មោះ មាង់ សី​ហ័​រ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ហើយ​ត្រូវជា​អ្នកជិះ​។​

​ប្រភព​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​គោយន្ត​ទៅ​កាត់​ស្មៅ​ចម្ការ ដែលជា​ដីចម្ការ​ថ្មី មិន​ធ្លាប់​អាស្រ័យ​ផល​ពីមុន និង​ក្រោយមក​ក៏​នាំគ្នា ជិះ​គោយន្ត​មក​ផ្ទះ​វិញ បើក​នៅតាម​ផ្លូវ​ចាស់ (​ផ្លូវ​សល់​ពី​សង្គ្រាម​) ហើយក៏​កិន​គ្រាប់មីន​តែម្ដង បង្ក​ជា​គ្រោះថ្នាក់​បែបនេះ​តែម្ដង ។​

អាជ្ញាធរ​ដដែល បាន​បន្ថែម​ថា ចំពោះ​អ្នករងរបួស ពេល​កើតហេតុ​ភ្លាមៗ ក៏បាន​រត់ទៅរក​អ្នកភូមិ​ឲ្យ​ជួយ និង​ប្រាប់​ពី​ហេតុការណ៍ ហើយ​ពេល​ប្រាប់​រួច ក៏​ដួលសន្លប់ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកស្លាប់ បានប្រគល់​ឲ្យ​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        181
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm