គុយបា ប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2023/09/10 03:40:46 pm        255

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា នាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស បានលើកឡើងថា គុយបាប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើអនុស្សរណៈ ដែ​លភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងនាពេលកន្លងមកនោះ។

 ក្នុងជំនួបនេះ, ឯកឧត្តម ប្រធានាធិបតី ក៏បាន​គូស​បញ្ជាក់​ឡើង​វិញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និង អំពី​ការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ឯកឧត្តមប្រធានាធិបតី ក៏​បាន​រំឭក​នូវ​អនុស្សាវរីយ៍ល្អៗ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ នៅ​សាធារណ​រដ្ឋ​គុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូ​វ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ការ​លើក​កម្ពស់​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែង​ឡើង​តាម​រយៈ​កា​រចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។

 ក្នុងកិច្ចសន្ទនានោះដែរ ឯកឧត្តមប្រធានាធិបតីគុយបា ក៏បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​បាន​ផ្តាំ​ផ្ញើ​នូវការសួរសុខទុក្ខ និងអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ។

ក្នុង​កិច្ច​ជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតីគុយបា ដែលបានគាំទ្រ និងអបអរ​សាទរ​ចំពោះ​សម្តេច​ត្រូវ​បាន​តែង​តាំង​ជា​នាយករដ្ឋ​មន្រ្តីក​ម្ពុជា ហើយជាមួយគ្នានោះ សម្តេចក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ និងការគាំទ្រ របស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជា​ពិសេស​​នៅ​ក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​​ទំនងប្រកបដោយសាមគ្គីភាព និង មិត្តភាពដ៏រឹងមាំ រវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចធិបតីបានលើកឡើងទៀតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច​ធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹង​កិច្ច​សហប្រត្តិ​ការ​ល្អ​នៅ​ក្នុង​វិស័យ​ដែល​មាន​ស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុង​ន័យនេះ, សម្តេចធិបតី បានគាំទ្រ និងជំរុញ​ឱ្យមា​ន​ការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើកទី៣​ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំ​រុញ​ការ​អនុវត្ត​អនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យ​មាន​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ផងដែរ៕ អត្ថបទ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm