កាកបាទក្រហមរៀបចំទិវាពិភពលោកវិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទ «វិជ្ជាសង្គ្រោះបឋម​ក្នុងសម័យឌីជីថល»

2023/09/10 04:16:06 pm        595

ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ នៅប្រការណាមួយ ដែល​កើត​ឡើង​នៅ​កណ្តាល​ផ្លូវ​ ឬទីតាំងណាមួយ ដែលជួបក្នុងការជួយសង្រ្គោះបឋមនោះ ក្នុង​ឱកាស​ទិវា​ពិភព​លោក​វិជ្ជា​សង្រ្គោះ​បឋម​ឆ្នាំនេះ កាកបាទក្រហមកម្ពុជា បានរៀបចំធ្វើឡើងក្រោមប្រធានបទ «វិជ្ជា​សង្គ្រោះ​បឋម​ក្នុង​សម័យឌីជីថល» នាផ្សារទំនើប អ៊ីអនម៉ល៣ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកគ្រូ អ្នកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។

ថ្លែង​ក្នុង​ឱកាសបិទ​កម្មវិធីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មាន​ប្រសាសន៍​ថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារៈសំខាន់មួយ ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​សិក្សា ​ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់សង្គ្រោះក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋ នៅ​ក្នុង​សហគមន៍​ ដែល​រងគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និ​ង​គ្រោះថ្នាក់​ចរាចរណ៍ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។

លោកជំទាវបន្តថា ការប្រារព្ធទិវាពិភពលោកសង្រ្គោះបឋមនេះ ក្នុងគោលបំណង​ដើម្បី​ទទួល​បាន​នូវ​ចំណេះ​ដឹង និងការគាំទ្រ ការថែទាំពីអ្នកសង្គ្រោះបឋម ឱ្យកាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ជន​គ្រប់​រូប​ ដើម្បីប្រមូលការយកចិត្តទុកដាក់ លើកកម្ពស់ជីវិតរស់នៅ ធានាបានថាការសង្គ្រោះបឋម គឺជា​ធនធាន​មួយ​ចូលរួមពង្រីកនូវចំណេះដឹង ឱ្យបានទូលំទូលាយ លើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈាន​ទៅ​សម្រេច​បាន​ស្រប​តាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១ - ២០៣០ គ្រួសារ​មួយ​មាន​មនុស្សម្នាក់ ស្ថាប័នសាធារណៈ ឬវិស័យឯកជន យល់ដឹងពីវិជ្ជាសង្រ្គោះបឋម។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា វិសាលភាពនៃ វិជ្ជាសង្គ្រោះបឋមក្នុងសម័យឌីជីថល និង​ឆ្ពោះ​ទៅ​គោល​ដៅ​អភិវឌ្ឍន៍ តាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​បរិបទ​បរិយាប័ន្ន​សង្គម​រួម​គ្នា​ជា​ធ្លុង​មួយ ដែលជាសកម្មភាពគំរូ ក្នុងការបំរើការងារមនុស្សធម៌ ប្រកប​ដោយ​សណ្តាន​ចិត្ត​ល្អ​ប្រពៃ​ មានក្រមសិលធម៌ខ្ពស់ ជូនដល់សង្គមជាតិយើង ឱ្យមានការរីកចំរើន ក្រោម​ម្លប់​នៃ​សន្តិភាព​។

ឆ្លៀត​ក្នុងឱកាសនោះដែរលោកជំទាវ បានធ្វើការផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ដ និងយុវជនទាំងអស់ ជា​ពិសេស​យុវជ​នកាកបាទក្រហមកម្ពុជា ដែលមានវត្ដមាននៅទីនេះ ក្រោយពី​ទទួល​បាន​នូវ​វគ្គ​បណ្ដុះ​បណ្ដាល ស្ដីពីវិជ្ជាសង្គ្រោះបឋម និងចូលរួមសកម្មភាពនៅក្នុងគម្រោង របស់​កាក​បាទ​ក្រហម​កម្ពុជា​រួចហើយ សូមក្មួយៗយកចំណេះដឹងនេះ ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ និង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ដ ឲ្យបានទូលំទូលាយដល់សហគមន៍ប្រជាពលរដ្ឋ និង​មិត្ដ​ភក្ដិ​នូវ​វិជា្ជ​សង្គ្រោះ​បឋម​នេះ​៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        2
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        215
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm