សេត​វិមាន​៖ ធ្វើការ​ជាមួយ​អង្គការWHO​សំខាន់​ចាំបាច់ ​ក្នុងការ​ស្វែងរក​ប្រភពដើម​ជំងឺ COVID-19

2021/05/28 01:40:35 am        182

​អន្តរជាតិ៖ អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ព័ត៌មាន​របស់​សេត​វិមាន លោកស្រី ការី​ន ជីន ភៀ​រ៉េ បាន​និយាយ​ថា សេត​វិមាននឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​(WHO) នៅ​ក្នុង​ការស៊ើបអង្កេត ​របស់​ពួកគេ​នៅ​ប្រទេស​ចិន ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ការពិត​នៃ​ដើមកំណើត​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19។​

​ការ​លើកឡើង​បែបនេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ស្នើសុំ​ក្រុមមន្ត្រី​ចារកិច្ច​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ពុធ​ឲ្យ​បង្កើន​ទ្វេដង​កិច្ច​ខិតខំ​របស់​ពួកគេស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ការរីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ដែល​រួមទាំង​លទ្ធភាព​នៃ​ដាន​ចេញពី​មន្ទីរ​ពិសោធន៍​ចិន ។​

​លោក​ បៃ​ដិ​ន បាន​ស្នើ​សុំ​ឲ្យ​ទីភ្នាក់ងារ​ចារកិច្ច​សហរដ្ឋអាមេរិក រាយការណ៍​មកវិញ​នូវ​ការរកឃើញ​របស់​ពួកគេ ក្នុង​រយៈពេល​៩០​ថ្ងៃ​ទៀត​នេះ​។​

​លោក​ បៃ​ដិ​ន បាន​បញ្ជា​មន្ទីរពិសោធន៍​ជាតិ​សហរដ្ឋអាមេរិក ជួយ​ដល់​ការស៊ើបអង្កេត និង​អំពាវនាវ​ឲ្យ​ចិន​ចូលរួម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ រក​ប្រភពដើម​នៃ​ការរីក​រាលដាល​ឆ្លង​សកល​។​

​គួរ​ឲ្យ​ដឹង​ថា ក្រុម​សាធារណរដ្ឋ ដែល​រួមទាំង​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ផ្សព្វផ្សាយ​ទ្រឹស្តី​ថា វីរុស​មួយ​នេះ កើត​ចេញពី​ឧប្បត្តិហេតុ​មន្ទីរពិសោធន៍ ជាជាង​តាមរយៈ​ការប៉ះពាល់​បែប​ធម្មជាតិ​របស់​មនុស្ស​ជាមួយ​សត្វ​ឆ្លង​វីរុស​។​

​សហរដ្ឋអាមេរិក បច្ចុប្បន្ន​នៅតែ​បន្ត​ឈរ​នាំ​មុខគេ​នៅលើ​ពិភពលោក ជាមួយនឹង​ករណី​ឆ្លង​ជាង ៣៣.១​លាន​នាក់ និង​ករណី​ស្លាប់ ៥៩១.០០០​នាក់៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        4
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm