លោក បៃដិន ធ្វើដំណើរទៅកាន់វៀតណាម ដើម្បីទាញប្រទេសជិតខាង​របស់ចិនមួយនេះ​ឱ្យកាន់​តែ​ជិតស្និទ្ធនឹងអាមេរិក

2023/09/10 11:16:36 pm        221

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទៅដល់មាត់ទ្វារផ្ទះរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យ (១០ កញ្ញា) នេះ ជាមួយនឹងកិច្ចព្រមព្រៀងមួយនៅក្នុងដៃ ដើម្បី​ទាក់​ទាញ​អ្នក​ជិតខាងមួយទៀតរបស់ចិន ឱ្យកាន់តែខិតទៅជិតសហរដ្ឋអាមេរិក។

ក្នុងរយៈពេលត្រឹមតែប្រាំខែចុងក្រោយនេះ លោក បៃដិន បានធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ប្រធានា​ធិបតី​ហ្វីលីពីន​នៅឯសេតវិមានជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោក​បាន​ជូន​ដំណើរ​នាយករដ្ឋ​មន្រ្តី​ឥណ្ឌាជាមួយនឹងអាហារពេលល្ងាចបែបរដ្ឋដ៏ប្រណិត ហើយលោកបៃដិន ក៏​បា​នធ្វើ​ជាម្ចាស់​ផ្ទះ​ សម្រាប់សមភាគីជប៉ុន និងកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំកំពូលមួយ នៅឯ​វិមាន​សម្រាក​លំហែ​ប្រធានាធិបតី Camp David ក្នុងសហរដ្ឋអាមេរិកផងដែរ។

ទំព័រចុង​ក្រោយបំផុតនៅក្នុងសៀវភៅល្បែងនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងកើត​ឡើង​តាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលនឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​ប្រៀបជាមួយនឹងដៃគូកម្រិតខ្ពស់បំផុតរបស់វៀតណាម រួមទាំងប្រទេសចិនផងដែរ នេះ​បើយោងតាមក្រុមមន្ត្រីអាមេរិកដែលដឹងពីបញ្ហានេះ។

នៅក្នុង​ប្រទេសវៀតណាម លោក បៃដិន មិនមែនកំពុង​ប្រកួ​ត​ប្រជែង​ជាមួយ​ឥទ្ធិពល​ចិន​តែ​មួយ​នោះ​ទេ​។ ខណៈលោកទៅដល់ប្រទេសរៀតណាម របាយការណ៍បាននិយាយថា ទីក្រុង​ហាណូយ​កំពុង​រៀប​ចំការបញ្ជាទិញអាវុធយ៉ាងសម្ងាត់ពីរុស្ស៊ី ដែលជាក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អាវុធ​យូរ​អង្វែង​របស់​ខ្លួ​​ន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា នៅថ្ងៃចន្ទ (១១ កញ្ញា) ស្អែកនេះ លោក បៃដិន គ្រោង​នឹង​ប្រកាស​ពី​ជំហាន​ដើម្បី​ជួយ​វៀតណាម​ធ្វើ​ពិពិធកម្ម​ឆ្ងាយ​ពីការ​ពឹង​ផ្អែក​ខ្លាំង​លើ​អាវុ​ធរបស់រុស្ស៊ីផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm