លោក ឃឹម ហ្វីណង់៖«ក្រសួងកសិកម្មនៅសល់ការងារច្រើនទៀតពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដើម្បីឱ្យកសិផលកម្ពុជាមានភាពប្រកួតប្រជែងប្រកបដោយនិរន្តភាព»

2023/09/11 12:38:58 am        362

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ក្រសួង​កសិកម្ម​នៅ​សល់​ការងារ​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​សំដៅ​ធ្វើ​យ៉ាង​ណាឱ្យ​ក​សិផល​កម្ពុជា​មាន​ភាព​ប្រកួត​ប្រជែង​ប្រកប​ដោយ​និរន្តភាព​។

លោកថ្លែងថា គោលនយោបាយអាទិភាព ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ អាណត្តិថ្មី ប្រកាស​រួចហើយ នៅក្នុងគោលនយោបាយ ៦ ចំណុចដែលត្រូវអនុវត្តភ្លាមៗ។

លោកបន្តថា «ដោយឡែកសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងនៅ​សល់​ការងារ​ជា​​ច្រើន​ទៀត​ពាក់ពន្ធនឹងវិស័យស្រូវអង្ករ ដូចជាការពង្រីកទីផ្សារនាំចេញ ការកាត់​បន្ថយ​ថ្លៃ​ដើម​ នៃ​ធាតុចូលកសិកម្ម និងការចងកសិករជាសហគមន៍ជាដើម សំដៅ​ធ្វើ​យ៉ាង​ណាឱ្យ​កសិផល​កម្ពុជា​ មានភាពប្រកួតប្រជែងប្រកបដោយនិរន្តភាព»។

លោក ឃឹម ហ្វីណង់ បន្ថែមថា គោលនយោបាយផ្សេងៗទៀត នឹង​ត្រូវ​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នា​ពេល​ខាងមុខ ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមនានាដែលមាន និង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហាញ​ទិន្ន​ន័​យថ្លៃ​ស្រូវ​របស់​ប្រជាកសិករ​ដែល​បាន​លក់​ចេញ​នៅ​ខេត្ត​បាត់ដំបង ជាក់សែង បើធៀបទៅនឹងចលនាបំភ្លៃលើបណ្ដាញសង្គមរបស់ក្រុមអគតិមួយចំនួន។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយ​ក៏​បាន​ចុះ​មក​វិញ​តែ​នៅ​តែជា​តម្លៃ​ខ្ពស់​សម្រាប់​ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ។ ឯកឧត្តមបញ្ជាក់ថា ទៅមុខ​ស្រូវ​ពូជ​សែន​ក្រអូប និងផ្ការំដួលរបស់ខ្មែរ នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm