មេប៉ុស្តិ៍សំព្រោជ​ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋត្រូវបានផ្អាកការងារ​បណ្ដោះអាសន្ន

2023/09/11 03:34:12 am        2.3 K

កំពង់ធំ៖ មេប៉ុស្តិ៍សំព្រោជ ដែល​មាន​ប្រវត្តិ​ប្រព្រឹត្តិប​ទ​ឧក្រិដ្ឋ​ទាក់​ទិន​នឹង​ករណី​ប្លន់​ទូមាស​នៅ​ក្នុង​ផ្សារ​ស្ទោង​កា​លពីឆ្នាំ២០១៥ ហើយទើបឡើងកាន់តួនាទីជាមេប៉ុស្តិ៍ថ្មីៗនេះ ត្រូវ​បាន​ស្នង​ការ​នគរបា​លខេត្តកំពង់ធំផ្អាកការងារបណ្ដោះអាសន្ននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

យោងតាមលិខិតបង្គាប់ការរបស់ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដែល​បាន​ចេញ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ គឺបានសម្រេច​បាន​ផ្អាក​ការងារ​បណ្តោះ​អា​សន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំព្រោជ ​អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ​ពាក់​ព័ន្ធ​សំណុំ​រឿងរបស់តុលាការ។ លោកអនុសេនីយ៍ឯក ហុង សារ៉ុម ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ រហូត​ដល់​មាន​ការ​សម្រេច​ជាថ្មី​។

ប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មោះ ហុង សារ៉ុម បានចូលធ្វើនគរបាលជាតិនៅឆ្នាំ១៩៩៣ ជា​មន្ត្រី​នគរបាលនៃអធិការដ្ឋានស្រុកបារាយណ៍ ក្រោយមកនៅឆ្នាំ២០០៩ បានផ្ទេរ​ទៅ​នៅ​អធិការដ្ឋាន​នគរបាលស្រុកស្ទោង នៅឆ្នាំ២០១៤ កាន់​តួនាទី​ជា​នាយរង​ផ្នែក​នគរបា​ល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាលស្រុកស្ទោង និងមកដល់ថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៥ ជាប់​ចោទ​បទ​សម​គំនិត​ប្លន់​ទូមាស​នៅផ្សារស្ទោង ក្រោយអនុវត្តទោសបានមួយរយៈក៏បានចេញពីពន្ធនាគារ ហើ​យ​នៅ​ឆ្នាំ​២០០៩​ ក៏មកបម្រើការងារជានគរបាលរហូតបានកាន់តួនាទីជាមេប៉ុស្តិ៍ និង​ប្រកាស​ចូល​កាន់​តួនាទី​នៅ​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា ក្រោយឈ្មោះ ហុង សារ៉ុម ឡើងជាមេប៉ុស្តិ៍ភ្លាម ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​បង្ហោះ​សារ​តាមបណ្ដាញសង្គមជាបន្តបន្ទាប់ ហើយនៅថ្ងៃទី១០ ខែកញ្ញានេះ សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ធ្វើកាពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ទាន់​ចំពោះ​ករណី​តែ​ង​តាំង​មេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋនេះ។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់​ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​ធ្លាប់​មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គ​ស្នង​ការ​នគរបាល​ជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។

សម្តេចបានបន្ថែមទៀតថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវ​បុគ្គលិក​លក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        120
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm