ពលរដ្ឋ​រាប់ម៉ឺន​នាក់ ​ចាក​ចេញពី​ក្រុង​ហ្គោ​ម៉ាប្រទេស​កុង​ហ្គោ ដោយសារ​ក្តីកង្វល់​ពី​ការផ្ទុះ​ភ្នំភ្លើង​ម្តងទៀត​

2021/05/28 02:08:52 am        105

​កុង​ហ្គោ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ បាន​ជម្លៀស​ខ្លួន​ចេញពី​ទីក្រុង​ហ្គោ​ម៉ា ស្ថិតនៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​កុង​ហ្គោ ដោយសារ​ក្តីកង្វល់​ពី​ការផ្ទុះ​ម្តងទៀត​របស់​ភ្នំភ្លើង​នី​អ៊ី​រ៉ា​ហ្គោ​ន​ហ្គោ​។​

​អភិបាលខេត្ត​គី​វូ​ខាងជើង បាន​បញ្ជាក់​ឲ្យ​មានការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ចំនួន​១០ ​ក្នុងចំណោម​១៨​តំបន់​ នៅ​ជុំវិញ​ភ្នំភ្លើងដោយ​លោក​បាន​លើកឡើងថា ការផ្ទុះ​ភ្នំភ្លើង​ម្តងទៀត អាច​កើតឡើង​នៅពេល​ណាមួយ​។​

​ទីក្រុង​ហ្គោ​ម៉ា​បច្ចុប្បន្ន កំពុងស្ថិត​ក្នុងការ​គំរាមកំហែង​ខ្លាំង ក្រោយពី​មាន​សេចក្តី​រាយការណ៍​ថា ភ្នំភ្លើង​កំពុង​កម្រើក​នៅ​តំបន់​ជាយៗ និង​ក្នុង​បឹង​គី​វូ​។​

​ការផ្ទុះ​ក្រោម​បាត​បឹង​គី​វូ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ផងដែរ ដោយសារ​ការផ្ទុះ​ឧស្ម័ន​នៅ​ក្នុង​បឹង​នឹងធ្វើ​ឲ្យ​បំផ្លិចបំផ្លាញ​តំបន់​មួយ​ចំនួន​នៅក្នុង​ទីក្រុង​ហ្គោ​ម៉ា និង​ទីក្រុង​ហ្គ​សេន​យី ស្ថិតក្នុង​ប្រទេសជិតខាង​រ្វ៉ា​ន់​ដា​។​

​ប្រជាពលរដ្ឋ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​យក​របស់របរ​ទៅ​ខ្លះ ដោយសារ​ពួកគេ​មិនអាច​វិលត្រឡប់​មកវិញ​បានឡើយ រហូតដល់​មានការ​ជូនដំណឹង​ពី​ក្រុម​អាជ្ញាធរ ហើយ​រថយន្ត​នឹង​ផ្តល់ជូន ដើម្បី​ជួយ​ជម្លៀស​ពួកគេ​។​

​ក្រុមមន្ត្រី បាន​និយាយថា ដោយសារ​មានការ​ប្រកាសអាសន្ន​តិចតួច ភ្នំភ្លើង​នី​អ៊ី​រ៉ា​ហ្គោ​ន​ហ្គោ បាន​ព្រួស​ភ្លើង​កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយក​ម្អែ​បាន​ហូរ​មក​ស្រោច​លើ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជាង ៥០០​ខ្នង និង​សម្លាប់​មនុស្ស​ជាង ៣២​នាក់ ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកនេះ ។​

​សូមបញ្ជាក់ថា ភ្នំភ្លើង​នី​អ៊ី​រ៉ា​ហ្គោ​ន​ហ្គោ បាន​ផ្ទុះ​ចុងក្រោយ​កាលពី​ឆ្នាំ ២០០២ ដោយបាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ ។ ភ្នំភ្លើង​នេះដែរ ធ្លាប់​ផ្ទុះ​ផងដែរ​ក្នុង​ឆ្នាំ ១៩៧៧ បណ្តាល​ឲ្យ​មនុស្ស​ជាង ៦០០​នាក់ បាត់បង់​អាយុជីវិត៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm