២៥រាជធានី-ខេត្ត សុទ្ធតែដណ្ដើមបានមេដាយកីឡាមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/11 10:44:56 am        1.6 K

ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរហើយ ក្រោយ​ដំណើរ​ការ​ប្រកួតជាង ១សប្ដាហ៍ ដែលទើបបិទបញ្ចប់ការពីថ្ងៃទី១០ ខែកញ្ញាម្សិលមិញ នៅ​វិមាន​ពហុកីឡដ្ឋានជាតិ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស្រប​ពេលប្រតិភូកីឡាទាំង ២៥រាជធានី-ខេត្ត ដែលបញ្ជូនអត្តពលិកចូលរួមប្រកួត សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ។

យោងតាមលទ្ធផលបច្ចេកទេសសរុបការប្រកួតទាំង ១២ប្រភេទកីឡា នៃ​ព្រឹត្តិការណ៍​កីឡា​មធ្យម​សិក្សា​ឆ្នាំនេះ​ រួមមាន៖

- រាជធានីភ្នំពេញ ឈរលេខ១ ឈ្នះមេដាយសរុប ៥៨គ្រឿង (មាស២៨ ប្រាក់១៥ និងសំរឹទ្ធ១៥)

- ខេត្តកណ្ដាល ឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង (មាស១០ ប្រាក់១៤ និងសំរឹទ្ធ៨) 

- ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៣៩គ្រឿង (មាស១០ ប្រាក់១២ និងសំរឹទ្ធ១៧)

- ខេត្តសៀមរាប ឈរលេខ៤ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៩ ប្រាក់៧ និងសំរឹទ្ធ១២)

- ខេត្តកំពង់ចាម ឈរលេខ៥ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៦ ប្រាក់១០ និងសំរឹទ្ធ១២)

- ខេត្តកំពង់ស្ពឺ ឈរលេខ៦ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស៦ ប្រាក់៣ និងសំរឹទ្ធ៥)

- ខេត្តព្រះសីហនុ ឈរលេខ៧ ឈ្នះមេដាយសរុប ៩គ្រឿង (មាស៦ ប្រាក់១ និងសំរឹទ្ធ២)

- ខេត្តពោធិ៍សាត់ ឈរលេខ៨ ឈ្នះមេដាយសរុប ១១គ្រឿង (មាស៥ ប្រាក់៤ និងសំរឹទ្ធ២)

- ខេត្តតាកែវ ឈរលេខ៩ ឈ្នះមេដាយសរុប ១១គ្រឿង (មាស៥ ប្រាក់១ និងសំរឹទ្ធ៥)

- ខេត្តកំពង់ឆ្នាំង ឈរលេខ១០ ឈ្នះមេដាយសរុប ១៨គ្រឿង (មាស៤ ប្រាក់៨ និងសំរឹទ្ធ៦)

- ខេត្តស្វាយរៀង ឈរលេខ១១ ឈ្នះមេដាយសរុប ៧គ្រឿង (មាស៣ ប្រាក់៣ និងសំរឹទ្ធ១)

- ខេត្ដព្រៃវែង ឈរលេខ១២ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស២ ប្រាក់៥ និងសំរឹទ្ធ៦)

- ខេត្តត្បូងឃ្មុំ ឈរលេខ១៣ ឈ្នះមេដាយសរុប ១២គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ៨)

- ខេត្តស្ទឹងត្រែង ឈរលេខ១៤ ឈ្នះមេដាយសរុប ៦គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ២)

- ខេត្តកោះកុង ឈរលេខ១៥ ឈ្នះមេដាយសរុប ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)

- ខេត្តកំពង់ធំ ឈរលេខ១៦ ឈ្នះមេដាយសរុប ១០គ្រឿង (មាស១ ប្រាក់៦ និងសំរឹទ្ធ៣)

- ខេត្តប៉ៃលិន ឈរលេខ១៧ ឈ្នះមេដាយសរុប ១២គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៧)

-   ខេត្តកំពត ឈរលេខ១៨ ឈ្នះមេដាយសរុប ៩គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៤)

- ខេត្តបន្ទាយមានជ័យ ឈរលេខ១៩ ឈ្នះមេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ១)

- ខេត្តរតនៈគិរី ឈរលេខ២០ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៣)

- ខេត្តព្រះវិហារ ឈរលេខ២១ ឈ្នះមេដាយប្រាក់ ១

- ខេត្តឧត្ដរមានជ័យ ឈរលេខ២២ ឈ្នះមេដាយសំរឹទ្ធ ២

- ខេត្តក្រចេះ ឈរលេខ២ ឈ្នះមេដាយសំរឹទ្ធ ២

- ខេត្តមណ្ឌលគិរី ឈរលេខ២៤ ឈ្នះមេដាយសំរឹទ្ធ ១

- ខេត្តកែប ឈរលេខ២៤ ឈ្នះមេដាយសំរឹទ្ធ ១ ។

ក្រោយបញ្ចប់ការប្រកួត ឯកឧត្តម វ៉ាត់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​រាជធានី-​ខេត្ត ដែលបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី​ជា​សិស្សានុសិស្ស​ចូលរួម​ប្រកួត​កីឡា​សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ។ ឯកឧត្តមសង្កត់ធ្ងន់ថា កីឡា​មាន​ឈ្នះ-ចាញ់ តែកីឡាសិស្សនេះ ផ្ដោតសំខាន់គឺការចូលរួមលេង និងការចូលរួមប្រកួត ដើម្បី​លើកកម្ពស់សុខភាពផង និងបញ្ញាស្មារតីផង។

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត បន្ដជំរុញ និង​យក​ចិត្ត​ទុក​ដាក់លើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមមូលដ្ឋានរៀងៗខ្លួន ឲ្យស្រប​តាម​កំណែ​ទម្រង់​របស់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខដុនីយកម្មវិស័យអប់រំកាយ និង​កីឡា ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​លើ​ឆាកអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក
2025/11/19 11:56:20 am        1
ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង
2025/10/30 10:44:29 am        1
នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត
2025/10/11 02:24:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

2025/11/23 05:35:29 pm
​សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ២៨នាក់ ពាក់ព័ន្ធការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
2025/11/23 05:02:36 pm
​ស.ស.យ.ក ចូលរួមយ៉ាងសកម្មជាមួយ NEA ក្នុងការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ​ឱកាស​ការងារ​ដល់បងប្អូនអតីតពលករមកពីថៃ និងអ្នកស្វែងរកការងារធ្វើ នៅតាមមូលដ្ឋានឃុំ-សង្កាត់​នីមួយៗ
2025/11/23 04:55:58 pm
​កាកបាទក្រហមកម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ផ្តល់ក្តីសង្ឃឹម កសាងសន្តិភាព» ខណៈទទួលបានឈាមចំនួន ១៦០ប្លោក
2025/11/23 04:47:26 pm
​រដ្ឋបាលខេត្តកំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារ.កសម្លាប់ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ខណៈជន​សង្ស័យ​ជាឃាតក​ត្រូវ​ជាប្តីរបស់ជនរងគ្រោះម្នាក់
2025/11/23 04:39:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/21 10:08:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am