ក្រិក៖ ក្រុមអ្នកសង្គ្រោះរបស់ប្រទេសក្រិក បានរកឃើញសាកសពមនុស្ស៤នាក់បន្ថែមទៀត នៅប្រទេសក្រិកភាគកណ្តាលកាលពីថ្ងៃអាទិត្យ បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១៥នាក់ ដោយសារតែព្យុះភ្លៀងខ្លាំងបំផុតនៅប្រទេសនេះ ចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមក្នុងឆ្នាំ១៩៣០។ យោងតាមអាជ្ញាធរបានឲ្យដឹងថា មនុស្ស២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ ព្យុះ Daniel បានវាយបោកបក់មកលើប្រទេសក្រិករយៈពេល៣ថ្ងៃចាប់តាំងពីថ្ងៃអង្គារនៅចុងរដូវក្តៅដែលក្តៅបំផុតពុំធ្លាប់ត្រូវបានកត់ត្រា ខណៈ បន្សល់ទុកការអូសបន្លាយពេលកាលពីពេលថ្មីនៃការបំផ្លាញ បន្ទាប់ពីចំហេះព្រៃមានមនុស្សស្លាប់ច្រើន។ លំនៅឋាន និងស្ពាន បានបាក់រលំ សាលារៀន ផ្លូវថ្នល់ និងបង្គោលអគ្គិសនីត្រូវបានបំផ្លាញ សត្វពាហៈនៈលង់ទឹក ហើយដំណាំនៅទីវាលតំបន់ Thessaly ដីមានជីវជាតិ ត្រូវបានបំផ្លាញ។ ពលរដ្ឋដែលជាប់គាំងដោយទឹកជំនន់ ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ឬផ្ទេរទៅក្នុងទូកសង្គ្រោះនៅទូទាំងតំបន់។
អាជ្ញាធរនិយាយថា រហូតមកដល់ពេលនេះ មនុស្ស៤.២៥០ត្រូវបានជម្លៀស ខណៈកិច្ចប្រឹងប្រែងត្រូវបានផ្តោតទៅលើអ្នកភូមិ នៅជិតទីក្រុង Larissa និងនៅជិតទន្លេ Pineios ដែលផ្នែកជាច្រើនបានពេញហៀរបំផ្លាញភូមិជាច្រើនបន្ថែមទៀត។ នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis បានចុះពិនិត្យ មជ្ឈមណ្ឌលប្រតិបត្តិការធំ ក្នុងតំបន់ Thessaly កាលពីល្ងាចថ្ងៃអាទិត្យ និងបានប្រកាសថា វិធានាការផ្តល់ជំនួយសង្គ្រោះបន្ទាន់ផ្នែកហិរញ្ញវត្ថុចម្រុះ នឹងត្រូវបានផ្តល់ឲ្យដល់អ្នកទាំងឡាយណា ដែលទទួលរងដោយដោយព្យុះ។
លោក Mitsotakis នឹងជួបជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងទីក្រុង Strasbourg ប្រទេសបារាំងនៅថ្ងៃអង្គារ។ លោកបាននិយាយថា លោក មានបំណងធានាបានថា ប្រទេសក្រិកអាចទទួលបានមូលនិធិបន្ថែមទៀតដើម្បីដោះស្រាយផលប៉ះពាល់ដោយសារព្យុះ ដែលទំហំនៃផលប៉ះពាល់លោកបាននិយាយថា ហួសពីការព្យាករណ៍៕

