AFC U23៖ ក្រុមកម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតស្អែក ដើម្បីធានាកៅអីវគ្គបន្ត

2023/09/11 06:34:14 pm        1.5 K

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម​ជម្រើស​ជាតិ​ U23 ​អារ៉ាប់ប៊ីសាអូឌីត នារាត្រីថ្ងៃទី១២ ខែកញ្ញាស្អែកនេះ ដើម្បី​កំណត់​ជោគ​វាសនា​ក្រុម​ត្រូវ​ឡើង​វគ្គ​បន្ដ​ នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Qatar 2024 ។

ជំនួបកាត់សេចក្ដី នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត ។ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏សំខាន់ ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះ ដើម្បី​ធានា​កៅ​អី​វគ្គ​បន្ដ​។

គួរដឹងថា មុនឈានដល់ជំនួបបញ្ចប់ពូល J ក្រុមជម្រើសជាតិ U23 កម្ពុជា គឺ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ម៉ុងហ្គោលី ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ដែល ២​គ្រាប់​របស់​ក្រុម​គោព្រៃជំទង់ ធ្វើសម្រេចក្នុងវគ្គទី១ ដោយកីឡាករ ស រតនា និង សារ ទី មុនម៉ុងហ្គោលី វាយ​បកបាន ១គ្រាប់វិញ នៅវគ្គទី២ ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា មាន ៤ពិន្ទុ និងឈរលេខ២ បណ្ដោះ​អាសន្ន តាមពីក្រោយក្រុមក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតដែលមាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២​ប្រកួត​ជាប់គ្នា ។ ដូច្នេះជំនួបចុងក្រោយ ជាមួយអារ៉ាប់ប៊ីសាអូឌីតស្អែក ប្រសិនបើកកម្ពុជា ឈ្នះ​នឹង​ទទួល​បាន​កៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ។

ប៉ុន្ដែករណីបើការប្រកួតចុងក្រោយស្អែកនេះ ស្មើគ្នា ឬកម្ពុជាចាញ់ កម្ពុជា​ប្រឈម​នឹង​ការ​បាត់​បង់​ឱកាស​ឡើង​វគ្គបន្ដ ដ្បិតបច្ចុប្បន្ន បើគិតពីចំណាត់ថ្នាក់លេខ២ ល្អជាងគេ កម្ពុជាទើបមាន ១ពិន្ទុ​ប៉ុណ្ណោះ ​ពីការប្រកួតស្មើក្រុម U23 លីបង់ ខណៈជ័យជម្នះលើម៉ុងហ្គោលី មិនត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ ​ដោយសារពូលខ្លះ មាន ៣ក្រុម និងពូលខ្លះមាន ៤ពិន្ទុ ។

គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 គឺមាន ៤៣ក្រុមចូលរួម និង​ចែក​ចេញ​ជា ១១ពូល ដើម្បីធ្វើការប្រកួត និងចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រម​ទាំង​ក្រុម​លេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែល​គ្រោង​ធ្វើ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm