អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ២៣០ ជាប់របងម៉ុងឌីយ៉ាល់

2023/09/11 06:59:04 pm        466

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងចងខ្សែ​មិនអនុញ្ញាតឲ្យអាជីវករលក់ដូរ តាមបណ្ដោយផ្លូវលេខ២៣០ ដែលកន្លងមក​អាជីវករលក់ដូរ​បន្លែផ្លែឈើ ​បានតាំងលក់លើផ្លូវ ​បង្កឲ្យមានការកកស្ទះចរាចរណ៍ និងទុកដាក់សំរាមមិនបាន ត្រឹមត្រូវ​ហូរចូលមាត់លូ បង្កមានការកក់ស្ទះ និងជនលេចពេលមានភ្លៀងម្ដងៗ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ដោយមានការ​ណែនាំ​ពី​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញដោយលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចាត់ឲ្យលោកអភិបាលរងទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបាញ់ទឹកលាងសម្អាត​និងចងខ្សែ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរបន្លែផ្លែឈើបន្តលក់នៅលើផ្លូវ ២៣០ នេះបន្តទៀត​ឡើយ។

លោក ស៊ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃអភិបាលខណ្ឌទួលគោក ​បានឲ្យBTV ដឹងថា ​កន្លងមកអាជីវករលក់ដូរទៅតាមបណ្ដោយផ្លូវលេខ ២៣០ នេះបានតាំងលក់លើទ្រូងផ្លូវបង្ករឲ្យមានការកកស្ទះ​ ចរាចរណ៍ និងជាពិសេសនោះ អ្នកលក់​បន្លែផ្លែឈើ មិនបានវេចខ្ចប់ទុកដាក់សំរាម​ឲ្យបានត្រឹមត្រូវបណ្ដាលឲ្យហូរ សំរាមទាំងនោះចូល​មាត់លូ កកស្ទះប្រព័ន្ធទឹកហូរចូលលូ និងមានការជនលេចពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ​នៅចំណុចផ្លូវ ២៣០ កែង​នឹងមហាវិថីម៉ៅសេទុងនេះ។

លោកអភិបាលរង បានបន្ថែមថា ការលក់ដូរតាមបណ្ដោយផ្លូវលេខ ​២៣០ ​នេះពេលថ្ងៃគឺដាច់​ខាតមិន​អនុញ្ញាត​ឲ្យអាជីវករលក់បន្លែផ្លែឈើបន្តទៀតឡើយ។​ដោយឡែកពេលយប់គឺ​អនុញ្ញាត​ឲ្យលក់ជាបណ្ដោះអាសន្ន ក៏ប៉ុន្តែមិនឲ្យតាំងលក់លើទ្រង់ផ្លូវនោះទេ ដើម្បីពលរដ្ឋងាយស្រួល​ធ្វើដំណើរ ​នឹងធ្វើយ៉ាងណាពេលព្រឹកព្រលឹមម៉ោង ​៦កន្លះទៅម៉ោង៧ ព្រឹក បរិស្ថានអនាម័យ​ត្រូវតែស្អាត។

ជាចុងក្រោយ លោកអភិបាលរង បានសង្កត់ធ្ងន់ថា ​ក្រោយមានការបាញ់ទឹកលាងសម្អាត និងចង​ខ្សែមិន​អនុញ្ញាត​ឲ្យអាជីវករលក់​បន្លែផ្លែឈើនោះ ​អាជ្ញាធរ​និងបាន​ដាក់កម្លាំង​សណ្ដាប់ធ្នាប់​ប្រចាំ​ការក្នុងករណី​អាជីវករនៅតែមិនអនុវត្តតាមការណែនាំ​របស់អាជ្ញាធរ​ នៅតែរំលោភបំពានតាំងលក់ ឬកាត់ខ្សែ ​អាជ្ញាធរវិធានអនុវត្តរដ្ឋបាល​ និងចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        169
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        87
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm