Vincent Norrman ឈ្នះជើងឯក Irish Open ខណៈកីឡាការិនី Minjee Lee ឈ្នះកម្មវិធី Kroger Queen City

2023/09/11 07:13:24 pm        173

កីឡាករវាយកូនគោលស៊ុយអែត Vincent Norrman បានគ្រងជើងឯកការប្រកួតកម្មវិធី Irish Open ខណៈកីឡាករម្ចាស់ផ្ទះ Rory McIlroy មិនមានសំណាងឡើយ។

កីឡាករលំដាប់លេខ ២ Rory McIlroy ស្ថិត​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​សំណាង​ក្នុង​ថ្ងៃ​ចុងក្រោយពោលគឺ McIlroy ដែលនាំមុខគេ ១៣ អាន់ឌើផាមុន​ចាប់​ផ្តើម​ថ្ងៃ​ចុង​ក្រោយ​នោះ ​វាយចូលទឹក ៤ លើក និងបញ្ចប់ការប្រកួតជាមួយនឹង ៩ អាន់ឌើផា។

ចំណែកឯកីឡាករវ័យ ២៥ ឆ្នាំ Vincent Norrman តាមពីក្រោយ ៦ ស្រ្តូក ដើម្បី​គ្រង​ជើង​ឯក​តាម​រយៈ​ការ​ធ្វើបាន ៧ Birdies ក្នុង ១២ ឡូនៃថ្ងៃចុងក្រោយដើម្បីបញ្ចប់ការប្រកួតជាមួយនឹង ១៤ ​អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាករអាល្លឺម៉ង់ Hurly Long ១ ស្រ្តូក និងលេខ ៣ កីឡាករ​ស្កុត​ឡេន Grant Forrest មាន ១២ អាន់ឌើផា។

Irish Open ដែលមានកញ្ចប់ប្រាក់រង្វាន់ ៦ លានដុល្លារអាមេរិក Vincent Norrman ក្នុង​នាម​ជា​ជើង​ឯក​ទទួលបានប្រាក់រង្វាន់ ១.០២ លានដុល្លារ។

ងាកមកការប្រកួតផ្នែកនារីក្របខណ្ឌ LPGA Tour កម្មវិធី Kroger Queen City Championship ដែល​រៀបចំនៅ Cincinnati សហរដ្ឋអាមេរិក កីឡាការិនីអូស្រ្តាលី Minjee Lee បាន​ក្លាយ​ជា​ជើង​ឯក​តាមរយៈជ័យជំនះនៅវគ្គ Play-Off បន្ថែមឡូកាត់សេចក្តីលើកីឡាការិនីអង់គ្លេស Charley Hull​។

Minjee Lee និង Charley Hull បានបញ្ចប់ការប្រកួតថ្ងៃចុងក្រោយជាមួយនឹង ១៦ អាន់​ឌើផា​ដូច​គ្នា ​មុនពេលដែល Minjee Lee យកឈ្នះនៅវគ្គ Play-Off ដើម្បីគ្រង​ជើងឯក​នៅ​ក្នុង​ក្រប​ខណ្ឌ ​LPGA Tour លើកដំបូងរាប់ពីឆ្នាំ ២០២២ ដែលនាងឈ្នះកម្មវិធី US Open៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        153
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm