កម្ពុជាទទួលបានការសរសើរ ក្នុងការរៀបចំព្រឹត្តិការណ៍វាយកូនបាល់យុវជនអាស៊ី-២០២៣

2023/09/11 07:30:58 pm        222

ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ​ឆ្នាំ២០២៣ ​ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ បានបញ្ចប់ហើយ ក្រោយ​ដំណើរ​ការ​ប្រកួត​រយៈពេល ៥ថ្ងៃ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាល​ពី​ចុង​សប្ដាហ៍​កន្ល​ងទៅ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ រហូតទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់ប្រតិភូកីឡា នៃបណ្ដាប្រទេសចូលរួមទៀតផង ។

លោក ទេព រិទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការ​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ីនេះ មានសុទ្ធតែកីឡាករ-កីឡាការិនី​ឆ្នើមៗចូលរួមសរុប ៤៦នាក់ ដែលត្រូវបាន​ចម្រាញ់​ឲ្យ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ទាត់​អាស៊ី ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធពិសេស ក្នុងនាមម្ចាស់ផ្ទះ ដោយដាក់សមាសភាពកីឡាករ ២​រូបចូលរួមប្រកួតផងដែរ ។

លោកថា ទោះបីការចូលរួមរបស់កីឡាករកម្ពុជា ពុំទទួលបានមេដាយ តែលោករីករាយ ជាមួយ​ភារកិច្ច​នៃការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ រហូតទទួល​បាន​ការ​កោត​សរសើរ​ពី​បណ្តា​​ប្រទេសចូលរួមថា ការរៀបចំមានលក្ខណៈស្តង់ដារ និងការ​ទទួល​បដិសណ្ឋាកិច្ច​ល្អ​ចំពោះ​ភ្ញៀវ​យ៉ាង​កក់ក្ដៅ ។ នេះគឺជាមុខមាត់មួយ សម្រាប់សហព័ន្ធ ហើយក៏ជាទំនុកចិត្ត ដើម្បីកម្ពុជា ក្នុង​ការមានឱកាសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ទៀត ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ព្រឹត្តិការណ៍នេះ ប្រមូលផ្ដុំដោយកីឡាករ-កីឡាការិ​នី​ខ្លាំង​ៗ នៅក្នុងទ្វីបអាស៊ី ។ ដូច្នេះនេះគឺជាឱកាសនៃការផ្តល់នូវបទពិសោធន៍ និង​បច្ចេក​ទេស​ពី​ការ​ប្រកួត​កម្រិតអន្តរជាតិដល់យុវជនបន្តវេនកម្ពុជា អភិវឌ្ឍខ្លួន​ក្លាយ​ជា​កីឡាករ​វាយកូនបាល់​មាន​សក្តានុពល​ប្រចាំ​ទ្វីអាស៊ីនាថ្ងៃអនាគត ពិសេសសម្រាប់យុវជនអាយុក្រោម ១៤ឆ្នាំ ដើម្បីត្រៀម​ការ​ប្រកួត​ប្រជែងកីឡាយុវជនអាស៊ី លើកទី៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ​ឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះលទ្ធផល​បច្ចេក​ទេស​លើ​វិញ្ញាសាទាំង ៤ សម្រាប់វិញ្ញាសាប្រកួតឯកក្តជននារី មេដាយមាស បាន​ទៅ​កីឡាការិនី​កូរ៉េ Yeri Hong ។ វិញ្ញាសាប្រកួតវាយគូ នារី មេដាយមាស បានទៅក្រុម​កីឡាការិនី​ឥណ្ឌូនេស៊ី ​។ វិញ្ញាសាប្រកួតឯកក្តជនបុរស មេដាយមាស បានទៅកីឡាករហុងកុង Sin Hang Tam និងវិញ្ញសាប្រកួតវាយគូបុរស មេដាយមាស បានទៅក្រុមកីឡាករមកពីហុងកុងដូចគ្នា ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        89
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        102
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm