ជនជាតិថៃ០៤នាក់ ជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់មួយគ្រួសារ ត្រូវឃាត់បានក្នុងទឹកដីកម្ពុជា

2023/09/11 08:04:16 pm        1.5 K

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិថៃចំនួន០៤នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធ អនឡាយ រហូតក្លាយជាដើមចម ដែលបង្កឱ្យមានជាអំពើឃាតកម្មសម្លាប់មួយគ្រួសារ នៅក្នុងទឹកដីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ នឹងឈានដល់ឃាត់ខ្លួនបាន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលសន្តិសុខ អនុញ្ញាតឱ្យកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីនគរបាលភូមិន្ទប្រទេសថៃផងដែរ ។

ក្នុងប្រតិបត្តិការស្រាវជ្រាវក្នុងរយៈពេល១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃប្រទេសទាំងពីរ ​បានស្វែងរកឃើញ និងធ្វើការបង្ក្រាបបានជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្សពួកមួយចំនួនផ្សេងទៀត ​ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មួយគ្រួសារ ដែលកំពុងសំងំលាក់ខ្លួនក្នុងខេត្តបន្ទាយមានជ័យ ។

ក្រោយការចាប់ឃាត់ខ្លួនបាន ជនសង្ស័យទាំង០៤នាក់ ត្រូវបានបំពេញសំណុំបែបបទប្រគល់​ជូនសមត្ថកិច្ចភូមិន្ទថៃ ​ដើម្បីយកទៅបន្តនីតិវិធីច្បាប់ ក្នុងប្រទេសរបស់ខ្លួនវិញ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានអំពើឃាតកម្មដ៏សាហាវមួយបានកើត​ឡើងនៅក្នុងខេត្តសាមុតប្រកាន ប្រទេសថៃ ដោយបុរសជាប្តី និងជាឪពុក ឈ្មោះសានីត ដកម៉ៃ វ័យ៤១ឆ្នាំ បានសម្លាប់ស្ត្រីជាប្រពន្ធ និងកូនរបស់ខ្លួនចំនួន០២នាក់ទៀត បណ្តាលឱ្យស្លាប់ ហើយរូបគេព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយ តែមិនសម្រេច បណ្តាលឱ្យរងរបួសធ្ងន់ ។

ផ្អែកតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រទេសថៃ បានឱ្យដឹងថា ដំបូងឡើយបុរសជាឃាតករ បានធានា​ឈ្មោះជួយខ្ជីលុយឱ្យមិត្តភក្តិរបស់ខ្លួនប្រមាណ ១១៤០០ដុល្លារ ប៉ុន្តែក្រោយមក​មិត្តភក្តិរបស់ខ្លួនបានរត់គេចខ្លួនបាត់ ធ្វើឱ្យរូបគេជាអ្នក​រ៉ាប់រង​បំណុល ដែលបានធ្វើឱ្យរូបគេពិបាកចិត្តជាខ្លាំង ។ ដោយស្ត្រីជាប្រពន្ធបានដឹង​រឿងរ៉ាវ​ និងឃើញប្តីពិបាក​ចិត្តផងនោះ ​ក៏បានទៅរកសេវាកម្ចីអនឡាយ​ ហើយក៏ត្រូវបានចាញ់​បោកក្រុមកម្ចី រហូតឈាន​ដល់ជំពាក់បំណុលខាងក្រុមកម្ចីអនឡាញប្រមាណ ​៤៨០០០ ដុល្លារបន្ថែមទៀត។ ដោយសារកត្តាចាញ់បោកខាងកម្ចីអនឡាយ​ រហូតកើតសាច់ប្រាក់ជំពាក់គេកាន់តែច្រើន​រហូតវ័ន្តករនេះហើយ ​ទើបធ្វើឱ្យបុរសជាប្តីកើតមានសម្ពាធផ្លូវចិត្តខ្លាំង ក៏សម្រេចចិត្តសម្លាប់​ផ្តាច់​ជីវិតក្រុមគ្រួសារទាំងអស់តែម្តង៕ ដោយ ៖ ម៉ម លីហេង



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm