កាតាបញ្ជូនក្រុមរុករក និងជួយសង្រ្គោះទៅកាន់ប្រទេសម៉ារ៉ុក ក្រោយការរញ្ជួនដីសម្លាប់មនុស្ស ២.១២២នាក់

2023/09/11 08:46:29 pm        141

យន្តហោះយ៉ាងហោចណាស់ ៤គ្រឿង បានធ្វើដំណើរចេញពីប្រទេសកាតា ទៅកាន់ទីក្រុង Marrakech កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជូនក្រុមជួយសង្រ្គោះ និងជំនួយ ក្រោយការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង ៦ទសវត្សរ៍កន្លងមកនេះ ។

ព្រះមហាក្សត្រមហាម៉េដទី ៦ បានថ្លែងអំណរគុណដល់ប្រទេសអេស្ប៉ាញ កាតា អង់គ្លេស និងអារ៉ាប់រួម សម្រាប់ការបញ្ជូនជំនួយរបស់ពួកគេ ស្របពេលដែលការរញ្ជួយដីដ៏អាក្រក់បំផុត បានវាយប្រហារប្រទេសមួយនេះ កាលពីយប់ថ្ងៃសុក្រ ។

ប្រទេសម៉ារ៉ុក បានវាយតម្លៃតម្រូវការជំនួយ និងពិចារណាលើសារសំខាន់នៃការសម្របសម្រួលកិច្ចខិតខំជួយសង្រ្គោះ មុនពេលទទួលយកជំនួយពីប្រទេសទាំង ៤នេះ ។

ចក្រភពអង់គ្លេស បានបញ្ជូនយន្តហោះយោធា ២គ្រឿង ផ្ទុកក្រុមជួយសង្រ្គោះ ៦០នាក់ សុនខ ៤ក្បាល និងក្រុមសុខាភិបាលប៉ុន្មាននាក់ទៀត ។

ដោយឡែក ប្រទេសបារាំង និងសហរដ្ឋអាមេរិក ហើយនិងប្រទេសផ្សេងទៀត បានសន្យាផ្តល់ជំនួយផងដែរ ដល់ប្រទេសម៉ារ៉ុក ។

គួរឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយ ៧២គ.មភាគនិរតីទីក្រុង Marrakech គឺជាទីក្រុងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសម៉ារ៉ុក ។

ភូមិតំបន់ភ្នំ Tafeghaghte ស្ថិតនៅចម្ងាយប្រហែល ៦០គ.មភាគនិរតីទីក្រុង Marrakech បានរងគ្រោះខ្លាំងជាងគេបំផុត ដោយមកទល់នឹងពេលនេះ មនុស្ស ៩០នាក់ ក្នុងចំណោមអ្នកភូមិ ២០០នាក់ ត្រូវបានប្រកាសថាស្លាប់ ។

ទូរទស្សន៍រដ្ឋម៉ារ៉ុក បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនេះ បានកើនឡើងដល់ ២.១២២នាក់ ខណៈដែលអ្នករងរបួសមានចំនួន ២.៤២១នាក់ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm