អ៊ីស្រាអែលបញ្ចប់បំរាមនាំចេញទំនិញពាណិជ្ជកម្មពីតំបន់កាន់កាប់ហ្គាស្សាស្រ្ទីប

2023/09/11 09:18:40 pm        59

អុីស្រាអែល ៖ ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ីស្រាអែល បានអនុញ្ញាតឲ្យមានការនាំចេញទំនិញពាណិជ្ជកម្មពីតំបន់ហ្គាហ្សាស្រ្ទីប ឆ្លងកាត់តាមច្រកព្រំដែន ក្រោយការហាមឃាត់អស់រយៈពេលច្រើនថ្ងៃ ពាក់ព័ន្ធនឹងការសង្ស័យថា មានការរត់ពន្ធគ្រឿងផ្ទុះ ។ 

ប៉ាឡេស្ទីន និយាយថា ការហាមឃាត់នេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ពាន់គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចំាថ្ងៃក្នុងតំបន់កាន់មួយនេះផងដែរ ។ 

អ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា ពួកគេបានបញ្ឈប់ការនាំចេញទំនិញពាណិជ្ជកម្មបណ្តោះអាសន្នពីតំបន់ហ្គាហ្សា ក្រោយក្រុមអង្កេត បានរកឃើញគ្រឿងផ្ទុះជាច្រើនគ.ក ដែលលាក់ទុកនៅក្នុងដុំកំណាត់ ។ 

ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានសេចក្តីអធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល ជុំវិញការចាប់ផ្តើមការនាំចេញវិញនេះ ។ 

ចាប់តាំងពីក្រុមជីវពលអ៊ីស្លាមហាម៉ាស់ គ្រប់គ្រងតំបន់ហ្គាហ្សាកាលពីឆ្នាំ ២០០៧ តំបន់មួយនេះ បានរងគ្រោះដោយសារអត្រាគ្មានការងារធ្វើខ្ពស់បំផុតរបស់ពិភពលោក ក្រោមការបិទច្រកការនាំចេញទំនិញជាច្រើនរបស់អ៊ីស្រាអែល ។ តំបន់មួយនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមធំ ៤លើក និងការប៉ះទង្គិចគ្នាជាច្រើនលើកទៀតរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។ 

លោក Ahmed Wadi គឺជាកម្មករមួយរូប និយាយថា ថ្ងៃនេះ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឲ្យមានការនាំចេញឆ្លងកាត់ច្រកព្រំដែន Kerem Shalom ។ ពួកយើងមិនត្រូវបានគេអនុញ្ញាតឲ្យនាំចេញអស់រយៈពេល ១សប្តាហ៍មកហើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សាស្រ្ទីប ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        20
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        11
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm