អ្នកស្រុកក្នុងតំបន់រងគ្រោះនៃប្រទេសម៉ារ៉ុក និយាយពីភាពតក់ស្លុត និងរន្ធត់ ខណៈរញ្ជួយដីបានវាយប្រហារ

2023/09/11 09:43:00 pm        56

ម៉ារ៉ុក ៖ អ្នកស្រុកជាច្រើននៃទីក្រុង Marrakesh របស់ៀប្រទេសម៉ារ៉ុក បានសម្តែងការភ័យខ្លាច និងតក់ស្លុត ខណៈដែលគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ បានវាយប្រហារបំផ្លាញអគារ ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនទៀត ដោយបានឆក់យកជីវិតមនុស្សជាង២.១០០នាក់ ជាមួយនឹងចំនួនអ្នកស្លាប់ដែលរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងជួបផលលំបាកក្នុងការរុករកទៅដល់តំបន់ដាច់ស្រយាលដែលរងគ្រោះខ្លាំង។

អ្នកស្រុកខ្លះបាននិយាយថា ពួកគេកំពុងសម្រាន្តនៅក្នុងផ្ទះរបស់ខ្លួនក្នុងទីក្រុង Marrakesh ប្រទេសម៉ារ៉ុក នៅពេលដែលការរញ្ជួយដីកម្រិត៦,៨វ៉ិចទ័រ បានវាយប្រហារ។ ពួកគេមិនអាចរត់គេចបានលឿននោះទេ ហើយមនុស្សច្រើននាក់បានជាប់គាំងក្នុងបំណែកបែកបាក់ ខណៈដំបូលផ្ទះបានដួលរលំកាលពីយប់ថ្ងៃសុក្រ។ ជាសំណាងល្អ អ្នកជិតខាងរបស់ពួកគេបានមកជួយសង្គ្រោះ ហើយទាញចេញពីគំនរបែកបាក់នោះ។

មនុស្សជាង២.១២២នាក់ ត្រូវបានស្លាប់ និងមនុស្សយ៉ាងហោចណាស់២.៤២១នាក់ បានរងរបួសដោយការរញ្ជួយដីនេះ ហើយវាក៏បានបំផ្លាញអគារប្រវត្តិសាស្ត្រនៅទីក្រុង Marrakesh ដែលជាទីក្រុងធំបំផុតទី៤ ក្នុងប្រទេសម៉ារ៉ុក ចម្ងាយប្រហែល៧០គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះផងដែរ។

អ្នកស្រុកនៅតំបន់ដែលរងផលប៉ះពាល់ជាច្រើន ត្រូវបានគ្មានផ្ទះសម្បែង ដោយសារការបំផ្លិចបំផ្លាញ ខណៈមនុស្សជាច្រើនបានសម្រាន្តនៅទីវាលកាលពីយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយភ័យខ្លាចថាអាចនៅមានហេតុការណ៍គ្រោះថ្នាក់ទៀត ហើយក៏ខ្លាចថាដំបូល និងជញ្ជាំងផ្ទះបាក់សង្កត់ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm